នគរបាល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន បី នាក់​ពាក់ព័ន្ធ​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿង​​ញៀន​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ​ ៖​ បុរស​​បីនាក់​ត្រូវ​​នគរបាល​ស្រុក​អូរ​ជ្រៅ​ សហការ​ជាមួយ​​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចាប់​ឃាត់ខ្លួន​ ពាក់ព័ន្ធ​​ការ​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​ ហើយ​ដកហូត​គ្រឿងញៀន​ចំនួន​ ១០៤ ​គ្រាប់​ នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែ​ កក្កដា​ ឆ្នាំ​២០១៣​ ក្នុង​​ចំណុច​ភូមិ​អូរ​បី​ជាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​។​

 

​លោក​អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​​ប្រាប់​ឲ្យ​ដឹង​ថា​ ​ការ​ចេញ​ប្រតិបត្តិការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ បី​នាក់​នេះ​ មុន​ដំបូង​សមត្ត​កិច្ច​ចុះ​ល្បាត​តាម​គោលដៅ​ បានឃើញ​បុរស​០២​នាក់​ គួរ​ឲ្យ​សង្ស័យ​ ឈ្មោះ​ រ៉ា​ ឌី​ ភេទ​ប្រុស​អាយុ​២៣​ ឆ្នាំ​ និង​ឈ្មោះ​ សៀង​ ចាន់​ឌី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​  អ្នក​ទាំង​០២​នាក់​រស់នៅ​ភូមិ​ ថ្នល់​បត់​ ឃុំ​អូរ​បី​ជាន់​ សមត្ត​កិច្ច​ឃាត់​សាកសួរ​អ្នក​ទាំង​០២​  បន្ទាប់​មក​ធ្វើការ​ឆែកឆេរ​ពួក​គេ​រក​ឃើញ​ គ្រឿងញៀន​ចំនួន​០៤​គ្រាប់​ ដាក់​ជាប់​ក្នុង​ខ្លួន​ ។​ ក្រោយមក​សមត្ត​កិច្ច​សុំ​គោលការណ៍​ពី​លោក​ ឡុ​ង​ ជាប​ ព្រះ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ បន្ត​ទៅ​ឆែកឆេរ​ផ្ទះ​ ឈ្មោះ​ លាន​ ធឿ​ន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​ខាងលើ​ ហើយ​បាន​រក​ឃើញ​គ្រឿងញៀន​ចំនួន​ ១០០ ​គ្រាប់​ បន្ថែម​ទៀត​ និង​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​រួម​នឹង​វត្ថុ​តាង​ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ​ ។​

 

នៅ​មុខ​សមត្ត​កិច្ច​ឈ្មោះ​ លាន​ ធឿ​ន​ បាន​សារភាព​ថា​ រូបគេ​ធ្លាប់​រកស៊ី​លក់​ថ្នាំ​ញៀន​បាន​ចំនួន​ ០៤​ លើក​មក​ហើយ​ ថ្នាំ​ញៀន​ទាំងនេះ​ ទិញ​ពី​បុរស​ម្នាក់​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដោយ​ទិញ​ក្នុង​មួយ​គ្រាប់​តម្លៃ​ ៧.៥០០​ រៀល​ លក់​ទៅ​ វិញ​តម្លៃ​ ១៨.០០០​ រៀល​  ៕​

dsc05229 dsc05230

 

Leave a Reply

(*) Required, Your email will not be published