របងស្ថានីយ៍ទូរទស្សន៏អាស៊ីអាគ្នេយ៍ សរសរដងគោម​ ១ បាន​បាក់​ ដោយ​សារ​ ឡិចស៊ិស ដេញបុក​ម៉ូតូ ជ្រុលបុក​

, , Leave a comment

រាជធាភ្នំពេញ ៖ បុរស ស្រវឹងស្រាជោកម្នាក់ បើករថយន្តឡិចស៊ីស ៤៧០ ​ក្នុងល្បឿនលឿន ដេញបុក ម៉ូ​តូ​មួយ​គ្រឿង​ ប​ណ្តា​ល​ឲ្យ​រេ​ចង្កូត​បុករះជញ្ជាំងរបង ស្ថានី​យ៍ទូរ​ទ​ស្ស​ន៍​​អាស៊ីអាគ្នេយ៍ហើយជ្រុល ទៅ​បុក​បង្គោ​ល​ភ្លើង​គោម​បាក់អស់មួយដើម កាលពីវេលាម៉ោង១ និង៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃ​ទី ១៦ ខែ កក្កដា​ ឆ្នាំ ២​០​១៣​ នៅ​ចំណុ​ច​ផ្លូវណតប្រ៊ិត ភូមិស្លែងរលើង សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ ។

 

​សាក្សី​បា​ន​​​​និ​យា​យ​ថា​  រថយ​ន្តបង្កហេតុម៉ាក ឡិច​ស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ 2D-7689 បើក​​ប​រ​​​ដោ​យ​បុ​រ​ស​ម្នាក់​ស្ថិត​ក្នុង​ស្ថា​ន​ភាព​ធ្លាក់ភ្នែក​ដោយ​ល្បឿ​ន​យ៉ាង​លឿន​តាម​ប​​ណ្តោ​យ​ផ្លូវណតប្រ៊ិត ក្នុង​ទិស​ដៅពីត្បូងទៅជើង​ ដេញបុកម៉ូតូមួយ គ្រឿង ហើយ​ក៏​បណ្តាល​ឲ្យ​រេចង្កូត​ឡើង​ខឿន​ ទៅបុកជញ្ចាំង​របងស្ថានីយ៍​ទូរ​ទ​ស្ស​ន៍​​អាស៊ីអាគ្នេយ៍ នឹង​បន្ត​បុក​បង្គោល​ដង​គោម បាក់អស់មួយដើម គាបជាប់ នឹង​បង្គោល​បន្តដំណើរទៅមុខ លែងរួច តែមិន​បណ្ដាលឲ្យ​មនុស្សរងរបួសទេ ។

 

ចំពោះមុខសមត្ថកិច្ច បុរសជាអ្នកបើកបរថយន្តបង្កហេតុបាននិយាយដោះសារថា មូលហេតុ ដែល​បណ្ដាល​ឲ្យខ្លួន​បើករថយន្តរេ​ចង្កូតមកបុកបង្គោលភ្លើងបែបនេះ​ព្រោះ​តែ​ មាន​គេជិះម៉ូតូដេញបាញ់ ទើប បណ្តាល​ឲ្យ ​ខ្លួន​ភ័យ​ពេក​ រេចង្កូត បុកជញ្ចាំងរបងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងបុកបង្គោលភ្លើងបាក់។

 

ភ្លាមៗសមត្ថកិច្ចបានចុះមកអន្តរាគមន៍ឃាត់ខ្លួនបុរសជាម្ចាស់រថយន្តយកទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ទឹកថ្លា។ ​ចំ​ណែក​រថយន្ត​ត្រូវ​បាន​សមត្ថ​កិច្ចជំនាញ​ចុះ​មក​វាស​វែ​ង​​រួចស្ទូច យក​ទៅកាន់​ការិយាល័យ​​ច​រា​ច​រ​ណ៍​​​ជើង​​​គោ​ក​​​រាជធានីភ្នំពេញ រ​ង់​ចាំ​ដោះ​ស្រាយ​តា​មផ្លូវ​ច្បាប់ ៕

a2(23) a1(20) a3(12)

 

Leave a Reply

(*) Required, Your email will not be published