លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ជួប​សំណេះសំណាល​ជាមួយ​​សមាជិក​គណបក្ស​ប្រជាជន​ជាង ​៦០០ ​នាក់​នៅ​ឃុំ​កោះសូទិន​

, , Leave a comment

ខេត្តកំពង់ចាម​ ៖​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ និង​ ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​កោះសូទិន​ រួម​ជាមួយ​សហការី​ អញ្ជើញ​ចុះ​ជួប​សំ​ណា​ល​សំ​ណា​ល​ជាមួយ​សមាជិក​ សមាជិកា​ និង​ប្រជាពលរដ្ឋ​ ប្រមាណ​ជាង​ ៦០០​នាក់​ នៅ​ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ជា​លើក​ទី​២​ នា​ព្រឹក​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៣​ ក្នុង​ឱកាស​យុទ្ធនាការ​ឃោសនា​ស្វែងរក​សម្លេង​ឆ្នោត​ ក្នុង​ការ​ជ្រើស​ រើស​តំណាងរាស្ត្រ​អណ​ត្តិ​ទី​៥​ ។​

 

 

​​មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ និង​ប្រជាពលរដ្ឋ​នៅ​ ក្នុង​ឱកាស​នោះ​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​ជម្រាប​ជូន​ថា​ ការ​លើកលែងទោស​ចំពោះ​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នា​ពេល​នេះ​ គឺ​ពុំ​មាន​គំនាប​ពី​សហរដ្ឋ​ អា​មេ​រិ​ក​ ឬ​ពី​សំណាក់​អង្គការ​ណាមួយ​ ដូច​ពាក្យ​ដែល​គេ​និយាយ​នោះ​ឡើយ​ ។​ ការ​លើក​ លែង​ទោស​ចំពោះ​ទណ្ឌិត​ សម​ រ​ង្ស៊ី​ គឺជា​កា​រា​បង្រួបបង្រួម​ជាតិ​របស់​គណបក្ស​ប្រជាជន​ ។​

 

 

​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​ជម្រាប​អំពី​ភាព​ចាស់ទុំ​របស់​គណបក្ស​ប្រជាជន​ ដោយ​មាន​ប្រ​ សាសន៍​ថា​ គណបក្ស​ប្រជាជន​ក្នុង​ឱកាស​ឃោសនា​បាន​ហាម​មិន​ឲ្យ​មានការ​ជេរ​តទៅ​នឹង​ គណបក្ស​ផ្សេងៗ​ឡើយ​ ហើយ​យើង​ធ្វើ​តែ​អ្វី​ដែល​ជា​អំពើ​ល្អ​ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ​ ឡើយ​ ។​ លោក​ក៏​បាន​ជម្រាប​ពី​ការងារ​ជា​ច្រើន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ដឹកនាំ​ដោយ​ គណបក្ស​ប្រជាជន​ នៅ​ក្នុង​អណ​ត្តិក​ន្ល​ង​មក​ ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ស្ថេ​រ​ភាព​ ន​យោ​ បាយ​ សេដ្ឋកិច្ច​ និង​មាន​កំណើនសេដ្ឋកិច្ច​ជា​រៀង​រាល់​ឆ្នាំ​ ។​

 

 

លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ក៏​បាន​ ពន្យល់​ដល់​សមាជិក​ សមាជិកា​ និង​ប្រជាពលរដ្ឋ​អំពី​បញ្ហា​មួយ​ចំនួន​ដែល​រាជរដ្ឋាភិបាល​ បាន​ខ្ចីប្រាក់​ពី​បរទេស​ ដើម្បី​យក​មក​អភិវឌ្ឍន៍​ប្រទេស​ ដោយ​មាន​ប្រសាសន៍​ថា​ ការ​ដែល​ រដ្ឋាភិបាល​បាន​ខ្ចីប្រាក់​ពី​បរទេស​ គឺ​យើង​មាន​លទ្ធភាព​សង​គេ​វិញ​ ព្រោះថា​យើង​យក​មក​ អភិវឌ្ឍន៍​ប្រទេស​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​ គឺ​យើង​មិន​ មែន​ខ្ចីប្រាក់​គេ​មក​ចាយវាយ​គ្មាន​ទិស​ដៅ​នោះ​ទេ​ ។​ លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ មាន​គោលនយោបាយ​ច្បាស់លាស់​ មាន​ អ្នកចេះ​ដឹង​គ្រប់គ្រាន់​ និង​មាន​គ្រឹះ​រឹង​មាំ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​រីក​ចំរើន​ ។​ ដូច្នេះ​ សូម​បងប្អូន​មើល​ពី​សមិទ្ធផល​ជា​ច្រើន​ដែល​រាជរដ្ឋាភិបាល​ ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ បាន​ធ្វើ​ ហើយ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​ ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ជាតិ​ឲ្យ​មានការ​រីក​ ចំរើន​ជា​បន្ត​ទៀត​ ៕

dsc_0060 dsc_0082 dsc_0080dsc_0052

 

Leave a Reply

(*) Required, Your email will not be published