គ្រោះថ្នាក់ចរាចរណ៍រវាង រ៉ឺម៉កម៉ូតូកង់បី បុកជា មួយម៉ូតូស្លាប់ម្នាក់ របួសពីរនាក់

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ ២ ​នាក់​ទៀត​រងរបួស ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​រវាង​ម៉ូតូ និង​រ៉ឺម៉ក​កង់​បី ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​នេះ​កើ​​ត​ឡើង​​កាលពី​វេលា​ម៉ោង ៣ និង ៥០ ​នាទី​រសៀល ថ្ងៃទី ១៤ កក្កដា ២០១៣ នៅ​ចំណុច​ខាងមុខ​ស្នាក់ការ​ធនាគារ អេស៊ីលីដា ផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ ៨៨ សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ។​

 

សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ អឿង អាង អាយុ ៣៤​ឆ្នាំ មុខរបរ​អ្នករត់ រ៉ឺម៉ក​កង់​បី ស្នាក់នៅ​ផ្ទះជួល​នៅ​ម្តុំ​ស្ទឹងមានជ័យ មាន​ស្រុកកំណើត នៅ ភូមិ ថ្កូវ ឃុំ ក​ញ្ចាំ ស្រុក ពារាំង ខេត្ត ព្រៃវែង ។ សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ រ៉ឺម៉ក​ម៉ូតូ​កង់​បី (​អត់​មាន​ដឹក​ភ្ញៀវ​) បើក​តាមផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​ប៉ះ​ជា​មួ​យ​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1O-0067 ជិះ​គ្នា​២​នាក់ បើក​ក្នុងទិសដៅ​ពី​កើត ទៅ​លិច​តាមផ្លូវ​លេខ ៨៨  បណ្តាល​ឲ្យ​អ្នកបើក​រ៉ឺម៉ក​កង់​បី​បុក​ទ្រូង នឹង​ចង្កូត​ធ្លាក់​ពីលើ​ម៉ូតូ ស្លាប់​ភ្លា​មៗ​តែម្តង ចំណែក​ម៉ូតូ​ខ្ទាត​ប្រហែល​ជាង​១០​ម៉ែត្រ​ទៅជា​ប់​នឹង​ចិញ្ចើមផ្លូវ ។

 

ចំណែក​អ្នកបើក​ម៉ូតូ​ស្មាស់ រងរបួស​ស្រាល​ទាំង​២​នាក់ រត់គេចខ្លួន​ម្នាក់ ឃាត់​បាន​ម្នាក់ ។​ ម៉ូតូ​រ៉ឺម៉ក​កង់​បី និង​ម៉ូតូ​ស្មាស់​ត្រូវបាន​នគរបាល​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​រងចាំ​ដោះស្រាយ​តាម ច្បាប់ ៕

Hong-0329 Hong-0328

 

Leave a Reply

(*) Required, Your email will not be published