​កាម​រី​ឆ្លាម​បុក​កាម​រី​បា​ឡែ​ន​ខូច​ខ្ទេច​ទាំង​សងខាង​របួស​មនុស្ស​ម្នាក់

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ រ​ថយន្ត​ស៊ី​រី​ទំនើបម៉ាក​កាមរីឆ្លាម និង​បា​ឡែ​ន បាន​ខ្ទេច​មុខ​ទាំងសងខាង ចំណែក​អ្នក​បើ​បរ​ម្នាក់​រងរបួស ខណៈដែល​រថយន្ត​ទាំង​២​នេះ​បាន​បុក​គ្នា​ពេញទំហឹង ។ហេតុ​ការណ៍​រថយន្ដ​បុក​រថយន្ដ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១២​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ផ្លូវ​លេខ​៣១០​ កែង​ផ្លូវ​ លេខ​១៦៣​ផ្សារ​ដើម​អំពិល​ ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក​ ខណ្ឌចំការមន​ ។​

 


សមត្ថកិច្ច​បាន​និយាយថា រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ខាងលើ​មួយគ្រឿង​ម៉ាក កាមរី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2M-0284 បើកបរ​ដោយ​បុរស​ម្នាក់ តាមផ្លូវ​លេខ​១៦៣ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-9359 មួយគ្រឿង​ជិះ​គ្នា​២​នាក់ បើក​តាមផ្លូវ​លេខ​៣១០ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក៏​បាន​​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើករថយន្ត​កាមរី​ឆ្លាម​រងរបួស​បែកក្បាល ។ ចំណែក​រថយន្ត​កាមរី​បា​ឡែ​ន​ខ្ទេច​ផ្នែក​ខាង​មុច​ទាំងស្រុង​។​ខណៈនោះ​រថយន្ត​កាមរី​ឆ្លាម បាន​ជ្រុល​ល្បឿន ទៅមុខ​ប្រហែល ១០០​ម៉ែត្រ ក៏​ដាច់​កង់​ខាងឆ្វេង ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​ដែរ និង​ពោង​សុវត្ថិភាព​ទាំង​២​បាន​ផ្ទុះ ។


ប្រភព​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​កើតហេតុ​នគរបាល​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​នគរបាល​ចរាចរ​ផ្លូវគោក​ឱ្យមក​ស្ទូច​ស្ទូច​រថយន្ដ​ទាំង​ពីរ​គ្រឿង​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ ដោះស្រាយ​គ្នា​ជា​ក្រោយ​តាម​ផ្លូវច្បាប់​ ៕

ssss(1)

 

Leave a Reply

(*) Required, Your email will not be published