បើក​ម៉ូតូ​ជែង​អត់​ប្រយ័ត្ន ​វាក់​ជា​មួយ​រថយន្ត​ដឹក​ដី​បុក​ស្លាប់​

, , Leave a comment

ខេត្ត​បន្ទាយមានជ័យ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ខណៈដែល​បើក​ម៉ូតូ​ជែង​រថយន្ត​ដឹក​ដី​មួយគ្រឿង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ។ ហេតុការណ៍ ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ភូមិ សាលា​ដែង ឃុំ ឫស្សី​ក្រោក ស្រុក មង្គល​បូរី កាលពី​វេលា​ម៉ោង​៥ និង​៤០​នាទី​ល្ងាច ថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០១៣ ។​

 

​នគរបាល​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការ​នគ​បាល ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឈុំ រិទ្ធី ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ សំរោង ឃុំ ឫស្សី​ក្រោក​ស្រុ​ក​ មង្គល​បូរី ជិះ​ម៉ូតូ​ម្នាក់​É​ង ម៉ាក​ហុងដា​ធុន C125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1A.5477​ពី​បាត់ដំបង​មកកាន់​លំនៅដ្ឋាន ក៏ត្រូវ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ពណ៌​ស ពា​ក់​ស្លាក​លេខ​បន្ទាយមានជ័យ 3A. 0526 បុក​ស្លាប់​នៅនឹងកន្លែង ។​

សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បើក​ម៉ូតូ​ពី​ទិសខាងកើត​ទៅ​លិច ស្របពេលនោះ​មាន​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 3A. 0526 បើកបរ​ច្រាសទិស​គ្នា​ដោយ​ល្បឿន​លឿន ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​ជនរងគ្រោះ បាន​បើក​វ៉ា​រថយន្ត​១​គ្រឿង​ទៀត​ដែល​នៅខាងមុខ​ខ្លួន ពេលនោះ​រថយន្ត​ដឹក​ដី​ក៏បាន​រេ​ចង្កូត​ទៅបុក​កិន​ជនរងគ្រោះ បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅលើ​ថ្នល់​តែម្ដង ចំណែក​តៃកុង​រថយន្ត បាន​បើកទ្វា​រថយន្ត​គេចខ្លួន​បាត់ស្រមោល​។

សព​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដឹក​យកទៅ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​កម្លាំង​នគរបាល​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ឲ្យ​ម្ចាស់​ចូលមក​ដោះស្រាយ​។​ នគរបាល​បានបញ្ជាក់​ឲ្យ​ដឹងថា មូលហេតុ​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរ​នេះ​គឺ​បណ្តាលមកពី​ការ បើក​ប្រជែង​រថយន្ត​មិន​មើល​ឧបសគ្គ​នៅខាងមុខ ចំណែក​រថយន្ត​បែន​ដឹក​ដី​បើកបរ​លឿន​ហួសកំណត់ នៅ​ទីប្រជុំជន​មិនចេះ​អធ្យាស្រ័យ​គ្នា​៕​

Bc1

 

Leave a Reply

(*) Required, Your email will not be published