រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន​តិច ស៊្រុន កិនម៉ូតូ​ដាច់ពីរកំណាត់​ ស្លាប់ម្នាក់

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ មនុស្ស​​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ ខណៈ​ដែល​រថយន្ត​សណ្តោង​កុងតឺន័របុក​ម៉ូតូ​ ហើយ​កិន​ដាច់​ម៉ូតូ​ជា​ ២ និង​អ្នករួមដំណើរ​ម្នាក់​ទៀត​បាន​ទទួល រងរបួសក្នុងហេតុការណ៍គ្រោះ​ថ្នាក់ចរាចរណ៍នេះ​ ដែល​កើ​ត​ឡើង​​កាលពី​វេលា​ម៉ោង​ ១១ និង​ ៥០ ​នាទី​អធ្រាត្រ ថ្ងៃទី ១៤ កក្កដា ២០១៣ នៅ​ចំណុច​ផ្លូវវេ​ង​ស្រេង កែង​ផ្លូវ​ណត​ប្រ៊ី​ត ក្នុងភូមិ​ដំណាក់ធំ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​


តាម​ប្រភព​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដល់​ស្លាប់​មានឈ្មោះ ឈុំ វិជ្ជា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​ជាងកាត់ដេ​រ ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ ព្រែក​ព្នៅ ឃុំ ព្រែ​ចង្ក្រាន  ស្រុកស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។ ចំណែក​ឯ​ស្ត្រី​ដែល​រួម​ដំណើរ​មិន​ស្គាល់ឈ្មោះរងរបួស​ស្រាល ។

 


ប្រភព​ខាងលើ​បាន​បន្តទៀត​ថា រថយន្ត​បង្ក​ម៉ាក FUSO សណ្តោង​កុងតឺន័រ​ព័​ណ​ទឹកប្រាក់​ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​ 3B-2219 របស់​ក្រុម​​ហ៊ុន តិច​ស្រ៊ុន បើកបរ​ដោយ​បុរស​ម្នាក់  និង​ព្រូ​ម្នាក់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្រោយ​កើតហេតុ​បាន​រត់​គេចខ្លួនបាត់ រីឯ​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​គុប សេ​៧០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​សៀមរាប​1I-9538 ជិះ​គ្នា ២​នាក់​(​ស្រី​ម្នាក់​) ។​ មុន​កើតហេតុ​រថយន្ត​សណ្តោង​កុងតឺន័រ បើក​តាមផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​បើក​តាមផ្លូវ ណត​ប្រ៊ី​ត ក្នុងទិសដៅ​ពី​កើ​តទៅ​លិច  លុះ​មកដល់​ចំណុចកើតហេតុ ម៉ូតូ បើក​ឆ្លងផ្លូវ ក៏ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ចំណែក​អ្នករួមដំណើរ​រងរបួស​ស្រាល ម៉ូតូ​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​អូស​ជាង​១០​ម៉ែត្រ ដាច់​ម៉ូតូ​ជា​ពីរ​​កំណាត់ ។​

 

រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍ផ្លូវគោក​រងចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ តាមច្បាប់ រីឯ​សព​ត្រូវបាន​បងប្អូន​ដឹក​តាម​រថយន្ត​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត ៕

d7e09304-2a5c-4699-a08f-734692d05868 452bb223-69c4-4f99-8491-ea495f755b89 c5532d4d-068a-4b0b-a350-0a1254c12f11

 

Leave a Reply

(*) Required, Your email will not be published