ប្រទះ​ឃើញ​សព​បុរស​មិន​ ស្គាល់​អត្ត​សញ្ញាណ​ដេក​ស្លាប់ ​ក្បែរ​របងដីឡូត៍​គ្មាន​មនុស្ស​នៅ​

, , Leave a comment

ខេត្តបាត់ដំបង ៖ សពបុរសត្រូវ​​បាន​​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្បែរ​របង​ដី​ឡូត៍​មួ​យ​កន្លែង​ ដែលគ្មានមនុស្សស្នាក់នៅ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ កក្កដា ឆ្នាំ​ ២០១៣ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភព​អ្នកភូមិដែល​នៅក្បែរនោះបាននិយាយថា បុរសដែល​ដេក​ស្លាប់​នេះ អាយុ​ប្រហែល ៣០ ឆ្នាំ គ្មាន​ទី​លំនៅ​ពិតប្រាដក​ មាន​មុខ​បរ​ដើររើសអេតចាយ ដើម្បី​យក​លុយ​ទិញ​ស្រា​ផឹក​ស្រាប្រចាំ។

 

 

សាក្សីខ្លះ​ថា​ បុ​រ​ស​នេះ​ស្លាប់​ដោ​យ​សា​រ​ផឹ​ក​ស្រ​វឹងខ្លាំ​ង​ពេ​ក​នាំឱ្យ​ខ្យល់​គរ រី​ឯ​ស្នាម​ឈា​ម​នៅ​ក្បែរ​នោះ​គឺដោ​​យ​សា​រ​ដួ​ល​បោក​​ទៅ​លើ​ទ្វារ​ដែ​ក​ចូ​លក្នុង​ដីឡូត៍​នោះ ។ ទោះ​បី​ជា​យ៉ា​ង​ណា​ ស​ម​ត្ថ​កិច្ច​ជំនា​ញ​ដែ​ល​បា​នចុះ​ទៅពិ​និ​ត្យ​សាក​ស​ព​បុរស​រើសអេត​ចា​យ​នោះ​ ​នៅមិន​ទា​ន់ហ៊ាន​សន្និដ្ឋា​ន​បា​ន​ថា​ តើជន​នេះ​ស្លាប់​ដោយសា​រអ្វី​ពិត​ប្រាក​ដនៅ​ឡើយ​​នោះ​ទេ៕

ed03c7b7-38e7-485f-a782-ea3d750735c7 4e5b98a7-457b-4cf4-8a7a-92513d7ffd2a

 

Leave a Reply

(*) Required, Your email will not be published