Taylor Swift ត្រូវ​អ្នក​គាំ​ទ្រ​គំរាម​ធ្វើ​បាប​

, , Leave a comment

តារា​ចម្រៀង​បែប Country នាង ​Taylor Swift ត្រូវ​បាន​បុរស​វ័យ ​២៨​ឆ្នាំ​ម្នាក់​រំខាន​ដល់​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន ​បន្ទាប់​ពី​បុរស​នេះ​បាន​គំរាម​ធ្វើ​បាប​នាង​តាម​រយៈ​បណ្ដាញ​សង្គម Facebook។Taylor Swift បាន​ទៅ​ប្រគំ​តន្ត្រី​នៅ​ឯ​ពហុកីឡាដ្ឋាន Heinz Field ស្ថិត​ក្នុង​រដ្ឋ​ Pennsylvania សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ដោយ​មាន​អ្នក​ចូល​រួម​ទស្សនា​ប្រហែល ​៥៧.០០០​នាក់​។

 

 

អ្វី​ដែល​ធ្វើ​ឲ្យ​តារា​ចម្រៀង​រូប​នេះ​ព្រម​ទាំង​អ្នក​ទស្សនា​នៅ​ទី​នោះ ​មាន​ការ​ភ្ញាក់​ផ្អើល​គឺ​មាន​បុរស​ម្នាក់​ ឈ្មោះ Joseph Jackson ត្រូវ​គេ​ចោទ​ប្រកាន់​ថា ​បាន​គំរាម​គំហែង​   ​ Taylor នៅ​លើ​បណ្ដាញ​សង្គម Facebook  ​ហើយ​ក៏​​បាន​ទៅ​ចូល​រួម​ទស្សនា​នៅ​ទី​នោះ​ដែរ​។ ​ពេល​ទៅ​ចូល​រួម​ប្រគំ​តន្ត្រី​នោះ Joseph បាន​នាំ​យក​បដា​ដោយ​សរសេរ​ថា​ “ខ្ញុំ​ស្រលាញ់​អ្នក​” និង “Taylor Swift មាន​វិញ្ញាណ​អាក្រក់​នៅ​ជា​មួយ​”។ ពេល​ឃើញ​ដូច្នេះ​ក្រុម​សន្តិសុខ​របស់​ Taylor បាន​រាយការណ៍​ទៅ​ប៉ូលិស​។ ​ភ្លាម​ៗ​នោះ​    ប៉ូលិស​បាន​ចាប់​បុរស​នេះ​ចេញ​ពី​ទី​នោះ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​រឿង​អាក្រក់​អ្វី​កើត​ឡើង​ក្នុង​ពេល​ប្រគំ​តន្ត្រី​នោះ។

 

 

កាល​ពី​មួយ​រយៈ​មុន​នេះ​ ក្រុម​សន្តិសុខ​របស់ Taylor Swift មាន​ជម្លោះ​ជា​មួយ​អ្នក​ជិត​ខាង​ដោយ​ពួក​គេ​ហាម​មិន​ឲ្យ​អ្នក​ទាំង​នោះ​ចូល​ក្នុង​តំបន់​ឆ្នេរ​ដែល​ស្ថិត​នៅ​ជិត​ព្រំ​ប្រទល់​ទឹក​ដី​ក្នុង​បរិវេណ​ភូមិ​គ្រឹះ​របស់​ម្ចាស់​បទ “You Belong With Me” នេះ៕

Taylor-Swift

 

Leave a Reply

(*) Required, Your email will not be published