សាន សុម៉ាលី ចង់​បាន​ប្ដី

, , Leave a comment

បើ​ទោះបីជា​ កញ្ញា ​សាន សុម៉ាលី តារា​សម្ដែង​ស្រី​ ស៊ិចស៊ី រុំរឹត​ដោយ​ព័ត៌មាន​ថា នាង​មាន​ប្រុស​តាម​ស្រឡាញ់​ច្រើន​ក្ដី​ ក៏​នាង​អះអាង​ថា រហូត​មក​ទល់​នឹង​ពេល​នេះ នាង​នៅ​មិនទាន់​មានគូ​ពិត​ប្រាកដ​នៅ​ឡើយ។ ដូច្នេះ​ហើយ​នាង​បារម្ភ​ពី​ការ​អត់​ប្ដី ខណៈ​នាង​ចូល​វ័យ​ក្បែរ​៣០​ទៅ​ហើយ​។ តារា​ដែល​មាន​មាន​កម្ពស់ ​១,៦០​ម៉ែត្រ និង​មាន​សាច់​ស​ខ្ចី​រូប​នេះ​បាន​បញ្ជាក់​ថា៖ “​ខ្ញុំ​ពិបាក​ចិត្ត​មែនទែន​ព្រោះ​ថា អាយុ​ច្រើន​ហើយ​នៅ​មិនទាន់​មាន​គូ​អីហ្នឹង​គេ ឯ​មិត្តភ័ក្ដិ​ជាច្រើន​គេ​រៀបការ​ចោល​អស់​ទៅ​ហើយ​​”។ ការ​លើក​ឡើង​របស់​ កញ្ញា​សាន សុម៉ាលី​នេះ ហាក់​កំពុង​ប្រកាស​ថា នាង​ចង់​បាន​គូ​ស្វាមី​ឆាប់​ៗ​ ខណៈ​នាង​បាន​ឈាន​ចូល​វ័យ​២៨​ឆ្នាំ​ទៅ​ហើយ​។

 

 

ថ្វី​បើ​នាង​នៅ​មិនទាន់​មាន​គូ​ក្ដី នាង​បាន​បង្ហើប​ប្រាប់​ថា មិន​ខ្វះ​ទេ​ប្រុស​ៗ ដែល​តាម​ស្រឡាញ់​នាង ប៉ុន្តែ​ហាក់​ដូច​ជា​​មិន​ត្រូវ​គ្នា​ទាល់តែ​សោះ ប្រហែល​ជា​មិនទាន់​ដល់​គូ​ហើយ​មើល​ទៅ​។ នាង​ក៏​បាន​បញ្ជាក់​ថា កាល​ពី​ពេល​កន្លង​មក​នេះ​មាន​ជនជាតិ​អូស្ត្រាលី​ តាម​ស្រឡាញ់​នាង​ដែរ ប៉ុន្តែ​ទំនាក់ទំនង​មិន​ចុះ​សម្រុង​ មិន​ចុះ​សម្រុង​នៅ​ត្រង់​នាង​មិន​ចេះ​ភាសា​អង់គ្លេស​ ដែល​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​គ្នា​។

 

តើបុរស​ប្រភេទ​ណា​ដែល​កញ្ញា សាន សុម៉ាលី​ពេញចិត្ត?

នៅ​ពេល​សួរ​សំណួរ​នេះ តារា​សម្ដែងSexy ដែល​និយម​បញ្ចេញ​ដើម​ទ្រូង​រូប​នេះ បាន​បញ្ជាក់​ថា៖ “ខ្ញុំ​មិន​រើស​ប្ដី​នោះ​ទេ ឲ្យ​តែ​បុរស​ដែល​មាន​ភាព​ស្មោះ​ត្រង់​ សមត្ថភាព និង​មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​គ្រួសារ​​ គឺ​គ្រប់គ្រាន់​ហើយ​​សម្រាប់​ខ្ញុំ​”។ គួរ​កត់​សម្គាល់​ថា កញ្ញា សាន ​សុម៉ាលី គេ​សង្កេត​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ នាង​ហាក់​បាត់​មុខ​ពី​ពិភព​សិល្បៈ បន្ទាប់ពី​នាង​បាន​ចូល​សិល្បៈ​នៅ​អំឡុង​ឆ្នាំ​២០០៣ និង​បាន​លេច​មុខ​ល្បី​ឈ្មោះ ក្នុង​សិល្បៈ​ជា​បន្តបន្ទាប់​​រហូត​ដល់​ឆ្នាំ​២០០៤ តាម​រយៈ​នៃ​ការ​សម្ដែង​ក្នុង​រឿង​ “កាកី” ។ រហូត​មក​ទល់​នឹង​ពេល​នេះ​សាន​ សុម៉ាលី បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ដ​​ ប្រមាណ​ជាង​២០​រឿង​មក​ហើយ​៕

San-Sokmaly-1 San-Sokmaly1

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published