រថភ្លើង​ដាច់​កន្ទុយ​ស្លាប់​និង​របួស​ជិត​២០០​នាក់​នៅ​ប្រទេស​បារាំង​

, , Leave a comment

​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​៦​នាក់​បាត់បង់​ជីវិត​ និង​១៩២​នាក់​រង​របួស​ ក្រោយ​ពេល​រថភ្លើង​មួយ​ខ្សែ​បាន​បើក​ ចូល​ស្ថានីយ​នៅ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​ក្នុង​ល្បឿន​លឿន​កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ ។​ ​ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង​ នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​រសៀល​ ម៉ោង​នៅ​ក្នុង​តំបន់​ នៅ​ជាយក្រុង​ Bretigry​ sur​ Orge​ ។​ រថភ្លើង​មួយ​ខ្សែ​ នោះ​ធ្វើ​ដំណើរ​ចេញពី​ទី​ក្រុងប៉ារីស​ឆ្ពោះ​ ទៅ​កាន់​ទីក្រុង​ លី​មូ​ហ្គេ​ស​ ក៏​ស្រាប់តែ​ ធ្លាក់​កង់​ចេញពី​ផ្លូវដែក​ ពេល​បើកបរ​ ក្នុង​ល្បឿន​ដល់​ទៅ​១៣០​គីឡូម៉ែត្រ​ក្នុង​ មួយ​ម៉ោង​ ហើយ​ក៏​បុក​ទៅ​នឹង​ស្ថានីយ​ នៅ​តំបន់​ Bretigry​ ។​ ​គ្រោះថ្នាក់​ខាងលើ​បាន​សម្លាប់​ មនុស្ស​៦​នាក់​ និង​១៩២​នាក់​រង​របួស​ ។​ ភាគច្រើន​អ្នក​ដែល​រង​របួស​ជា​អ្នក​ដែល​ ធ្វើ​ដំណើរ​នៅ​លើ​រថភ្លើង​ និង​មនុស្ស​ មួយ​ចំនួន​ទៀត​ដែល​ឈរ​រង់ចាំ​រថភ្លើង​ នៅ​ក្នុង​ស្ថានីយ​ ។​ អ្នក​រង​របួស​៩​នាក់​ មាន​សភាព​ធ្ងន់​ អាច​ប្រឈម​នឹង​ការ​ បាត់បង់​ជីវិត​ ។​

 

 

​ប្រភព​ព័ត៌មាន​នៅ​តំបន់​កើតហេតុ​ បានឱ្យ​ដឹង​ថា​ រថភ្លើង​បើកបរ​ក្នុង​ល្បឿន​ លឿន​ចូល​ទៅ​ស្ថានីយ​ ។​ រថភ្លើង​ដាច់​ កន្ទុយ​ជា​ពីរ​កំណាត់​ មួយ​កំណាត់​បន្ដ​បើក​ បរ​លើ​ផ្លូវដែក​ និង​មួយ​កំណាត់​ក្រោយ​ ក្រឡាប់​ធ្លាក់​ផ្លូវដែក​ទៅ​លើ​ស្ថានីយ​ ។​ ​លោក​ Guillanume​ Pepy​ ប្រធាន​ ក្រុមហ៊ុន​ចរាចរ​ដឹក​ជញ្ជូន​ផ្លូវដែក​ជាតិ​ SNCF​ បានឱ្យ​ដឹង​ថា​ ទូរថភ្លើង​ចំនួន​៦​ បាន​ធ្លាក់​ចេញពី​ផ្លូវ​ ដោយ​ក្នុង​នោះ​ ទូ​ទី​៣​ និង​ទី​៤​ ធ្លាក់​ផ្លូវ​មុន​ និង​អូស​ទូ​៤​ផ្សេង​ ទៀត​នៃ​រថភ្លើង​ធ្លាក់​ទៅ​ជាមួយ​ ។​ នៅ​ ពេល​ដែល​គ្រោះថ្នាក់​កើតឡើង​ មាន​អ្នក​ ធ្វើ​ដំណើរ​នៅ​លើ​រថភ្លើង​នោះ​រហូត​ដល់​ ៣៦៥​នាក់​ ។​ ​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​បាន​សន្និដ្ឋាន​ ថា​ ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើនឡើង​ ដោយសារ​តែ​ក្រុម​ជួយ​សង្គ្រោះ​នៅ​មិន​ អាច​ចូល​ទៅ​កៀក​ទូរថភ្លើង​ដែល​ខូចខាត​ ស្ទើរ​ទាំងស្រុង​នោះ​ ។​

 

 

​ប្រធានាធិបតី​បារាំង​ លោក​ហ្វ្រាំង​ ស័​រ​ ហុ​ល​ឡេ​ន​ បាន​ទៅ​ដល់​កន្លែង​កើត​ ហេតុ​ភ្លាមៗ​នោះ​ដែរ​ លោក​ក៏​បាន​រំលែក​ ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាត់បង់​ ជីវិត​ និង​របួស​ ហើយ​ក៏​ជំរុញ​កម្លាំងចិត្ដ​ ដល់​ក្រុម​សង្គ្រោះ​ឱ្យ​ខិតខំ​បន្ថែម​ទៀត​ ។​ លោក​ហុ​ល​ឡេ​ន​ បន្ដ​ទៀត​ថា​ មានការ​ ស្រាវជ្រាវ​៣​លើក​ដាច់​ដោយឡែក​ពី​គ្នា​ បញ្ជាក់​ពី​មូលហេតុ​បណ្ដាល​ឱ្យ​គ្រោះ​ ថ្នាក់​ខាងលើ​កើតឡើង​ ។​ រាល់​ការ​ធ្វើ​ ដំណើរ​នៃ​រថភ្លើង​ចេញពី​ទី​ក្រុងប៉ារីស​ ក៏​ ត្រូវ​បាន​ពន្យារ​ដើម្បី​ត្រួតពិនិត្យ​ផង​ដែរ​ ៕

ddd france_train_crash_20130712141237_320_240 fssfs rrr(1)

 

Leave a Reply

(*) Required, Your email will not be published