ចោរ​គ្មាន​ជំនាញ​លួច​ម៉ូតូ​បាន​ហើយ​ ធាក់​មិន​ឆេះ​ហៅ​បក្ខពួក​ជួយ​រុញ​ ​ជាប់ខ្នោះ​ទាំង​អស់​គ្នា​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ យុវជន​២​នាក់​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ភ្លាមៗ​ខណៈ​លួច​យក​ម៉ូតូ​ពី​ផ្ទះ​ជន​រង​គ្រោះ​ ហើយ​ធាក់​មិន​ឆេះ​បាន​ហៅ​មិត្ដភក្ដិ​ម្នាក់​ទៀត​មក​ជួយ​រុញ​ ។​ តែ​ក្រោយមក​នគរបាល​ ដែល​គយ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​សង្ស័យ​ ក៏​ឃាត់​សួរនាំ​ទើប​ដឹង​ថា​ម៉ូតូ​ទើបតែ​ លួច​គេ​សោះ​ ។​ ​ហេតុការណ៍​ឃាត់ខ្លួន​ក្រុម​ចោរ​២​នាក់​លួច​ម៉ូតូ​ខាងលើ​បាន​ប្រព្រឹត្ដ​កាលពី​ វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ក្នុងភូមិ​ត្រ​ញំ​ង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​

 

 

តាម​ប្រភព​​ពី​នគរបាល​ខណ្ឌ​សែន​សុខ​បានឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ ២​ នាក់​ដែល​ឃាត់ខ្លួន​បាន​នោះ​ ១-​ឈ្មោះ​អាង​ ណា​ង​ អាយុ​២០​ឆ្នាំ​ ជា​ កម្មករ​ ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​,​ ២-​ឈ្មោះ​សួន​ សំ​អាន​ អាយុ​ ២០​ឆ្នាំ​ ជា​កម្មករ​សំណង់​ ស្នាក់​នៅ​ក្នុង​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។​ ​លោក​បាន​​បន្ដ​​ទៀត​ថា​ ម៉ូតូ​ដែល​ជន​សង្ស័យ​លួច​មិន​បាន​សម្រេច​នោះ​ម៉ាក​ WR​ 450​ ពណ៌​ខៀវ​ គ្មាន​ស្លាក​លេខ​ ដែល​ គេ​ស្គាល់​ម្ចាស់​ឈ្មោះ​ម៉ី​ អាយុ​ជាង​៣០​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រ​ញំ​ង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​

 

 

មុន​ពេល​កើតហេតុ​ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ ទុក​នៅ​មុខ​ផ្ទះ​ ហើយ​ម្ចាស់​បាន​ឡើង​ទៅ​ សម្រាក​នៅ​ជាន់​ទី​៣​ ។​ នៅ​ពេល​លួច​បាន​ ហើយ​ជនសង្ស័យ​បាន​បណ្ដើរ​ចេញ​ឆ្ងាយ​ បន្ដិច​រួច​ក៏​ធាក់​បញ្ឆេះ​ ប៉ុន្ដែ​ម៉ូតូ​នោះ​ ធាក់​អត់​ឆេះ​សោះ​ ។​ ពេល​នោះ​ជនសង្ស័យ​ បាន​ទូរស័ព្ទ​ហៅ​បក្ខពួក​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ ពណ៌​កាប់​ស្ទាំង​ ពាក់​ស្លាក​លេខ​ ក្រ​.​ព្រះ​ សីហ​នុ​ 1C-2787​ មក​ជួយ​រុញ​បញ្ឆេះ​ ពេល​នោះ​កម្លាំង​ល្បាត​របស់​នគរបាល​ អន្ដរាគមន៍​ឃើញ​ជនសង្ស័យ​បណ្ដើរ​ម៉ូតូ​ មានការ​សង្ស័យ​ក៏​ឃាត់ខ្លួន​សួរនាំ​។​ ជនសង្ស័យ​បាន​និយាយ​ប្រាប់​ថា​ជា​ម៉ូតូ​ របស់​គេ​បណ្ដើរ​មក​ពី​ទួល​គោក​ ស្រាប់​ តែ​ពេល​នោះ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ បាន​មក​ទាន់​ក៏​ប្ដឹង​នគរបាល​ឱ្យ​ឃាត់ខ្លួន​ ជន​ទាំង​២​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​សែន​សុខ​ ។​ ជនសង្ស័យ​ទាំង​ ២​ នាក់​នេះ​ជា​មុខសញ្ញា​ចាស់​ជក់​ថ្នាំ​ ញៀន​ ហើយ​តែងតែ​ធ្វើ​សកម្មភាព​លួច​ ឆក់​ប្លន់​កាច់​សោក​ម៉ូតូ​ ជា​ពិសេស​ពួក​ គេ​ធ្វើ​សកម្មភាព​នៅ​តំបន់​ស្មុគស្មាញ​ ក្នុងភូមិ​ត្រ​ញំ​ង​ឈូក​មួយ​នេះ​ ។​ ​បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​ឃុំខ្លួន​ បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​រង់ចាំ​បញ្ជូន​បន្ដ​ ៕

sssss

 

Leave a Reply

(*) Required, Your email will not be published