ទើប​ចេញពី​គុក​៣ ខែ បន្ត​មុខរបរ​លួច ត្រូវ​នគរបាល​ចាប់ខ្លួន​

, , Leave a comment

ខេត្ត​​បន្ទាយមានជ័យ ​៖ ព្រោះតែ​កូន ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់ ម្នាក់​ដែល​ទើប​ចេញពី​គុក​បាន​៣​ខែ​ពីបទ​លួច ត្រូវបាន​នគរបាល​ចាប់ខ្លួន កាលពី រសៀល​ថ្ងៃទី ១២ កក្ត​ដា ២០១៣ នៅ​ផ្សារ​ សិ​រី​សោ​ភ័ណ​ ក្នុងភូមិ ៣ សង្កាត់ ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ គ្រា​ដែល​ស្ត្រី​រូបនេះ​ធ្វើ​សកម្មភាព​លួច​ខោ​អ្នក​ដ៏​ទៃ​។​ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​វ័យ​ចំណាស់​រូបនេះ​ឈ្មោះ លន់  រ៉​ន អាយុ​ជាង ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ រោង​ម៉ា​ស៊ី​ន សង្កាត់ អូរ​អំបិល ក្រុង សិរីសោភ័ណ បានធ្វើ​សកម្មភាព​លួច​ខោ ចំនួន​៨​ខោ របស់​អាជីវករ​នៅក្នុង​ផ្សារ​សិរីសោភ័ណ  ហើយក៏​ត្រូវ ម្ចាស់​គេ​ទាន់ ប្តឹង​ឲ្យ​កម្លាំង  សណ្តាប់ធ្នាប់​ផ្សារ ឃាត់ខ្លួន រួច​ប្រគល់​ឲ្យ ការិយាល័យ​ជំនាញ ។

 

ប្រភព​ដដែល​បាន​បន្តទៀតថា ស្ត្រី​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ចំនួន​៤​ដង​រួចមកហើយ ដោយ​ចុងក្រោយ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន រួច​ទើបតែ​ចេញពី​ពន្ធនាគារ​បាន​៣​ខែ ក៏​ធ្វើ​សកម្មភាព​លួច​បន្តទៀត ។ យ៉ាងណាក៏ដោយ​ស្ត្រី​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខេត្ត បន្ទាយ​មា​ប​ជ័យ​ហើយ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

Bc1

 

Leave a Reply

(*) Required, Your email will not be published