បើក​ម៉ូតូ​លឿន​ប៉ះ រឺ​ម៉ក​ទឹក​សុទ្ធ របួសធ្ងន់​២​នាក់​

, , Leave a comment

​ខេត្តបាត់ដំបង​ ៖ យុវជន​២​នាក់ ក្នុងចំណោម​៣​នាក់ បាន​រងរបួស​ជា​ទម្ងន់ ដោយសារ​ជិះ​ម៉ូតូ​ប៉ះ​ជាមួយ​ម៉ូតូ​រឺ​ម៉ក​ដឹក​ទឹក​សុទ្ធ កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី​ព្រឹក​ថ្ងៃទី​១៣ កក្កដា ២០១៣នេះ លើ​កំណាត់​ផ្លូវ​លេខ​៤ ក្នុងភូមិ អូរ​តា​គាំ​២ សង្កាត់ ទូល​តា​ឯក ក្រុង បាត់ដំបង​។​


​សមត្ថកិច្ច​នូវ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ នៅឡើយ​ទេ តែ​មិត្តភក្ដិ​របស់​ជនរងគ្រោះ​ប្រាប់ថា យុវជន​ទាំង​២​នាក់​នោះ​ម្នាក់​ឈ្មោះ សិទ្ធ និង​ឈ្មោះ និ​ន  អាយុ​ប្រហែល​២០​ឆ្នាំ​ដូចគ្នា។ ពួកគេ​រស់នៅ​ភូមិ ច្រាប​វាល  ឃុំ អន្លង់​វិល ស្រុក សង្កែ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​ព​ណ៏​ខ្មៅ សេរី​ឆ្នាំ​២០១១ ពាក់​ស្លា​លេខ បាត់ដំបង 1J-5093 ។ ភ្លាមៗ​រថយន្ត​សង្គ្រោះ​របស់​ការិយាល័យ​ចរាចរ​ណ៏​ខេត្ត​បាន​ជួយ​អន្តរា​គម​ន៏ ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ  ។ សាក្សី​បញ្ជាក់ថា ជនរងគ្រោះ​ទាំង​២​នាក់ មាន​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​។​

 

​មន្ត្រីនគរបាល​ចរាច​រ​ណ៏​បាន​និយាយថា ក្រុមយុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ ប៉ះ តិច​ទួ​ច​ជាមួយ​រឺ​ម៉ក​ម៉ូតូ​ដឹក​ទឹក​សុទ្ធ  ប៉ុន្តែ​ដោយសារ​ពួកគេ​ជិះ​លឿន​ពេក ក៏​បណ្ដាល​ឲ្យ​ដួល​បោក​យ៉ាងខ្លាំង រីឯ​ជ​ន​រង​គ្រោះ​ម្នាក់​បាន​បោក​ប៉ះ​ទ្រុង​រឺ​ម៉ក បណ្ដាល​ឲ្យ​បាក់​ខ្ទង់ច្រមុះ​តែម្ដង​។

 

សាក្សី​ខ្លះ​បាន​ប្រាប់ ថា រឺ​ម៉ក​ម៉ូតូ​ដឹក​ទឹក​សុទ្ធ​នោះបាន​បន្ថែម​ល្បឿន​ជែង រថយន្ត​មួយគ្រឿង​នៅខាងមុខ ស្រប​ពេលដែល​ក្រុមយុវជន​រងគ្រោះ​ជិះ​យ៉ាង​លឿន​ដែរ​មកពី​មុខ ក៏​ប៉ះគ្នា​តែម្ដង​។​ ​ស​មត្ថកិច្ច​បានបញ្ជាក់​ដែរ​ថា ឧ​ប្ប​តិ​ហេតុនេះ​បានកើត​ឡើង ដោយសារ​ភាគី​ទាំង​២ បើកបរ​បំពាន​ល្បឿន​ចរាចរ​ណ៏ និង​ខ្វះ​ការប្រុងប្រយ័ត្ន ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែបនេះ​។ ម​ធ្យោ​បាយ​​បង្ក​គ្រោះថ្នាក់​ទាំង​២​ភាគី ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​ការិយាល័យ​ជំនាញ​ហើយ ដើម្បី​រងចាំ​គូភាគី​ចូល​ដោះស្រាយ​តាមច្បាប់​៕

bb1

 

Leave a Reply

(*) Required, Your email will not be published