រថយន្ត​កុង​ទី​ន័​របុក​ម៉ូតូ អូស​ច្រើន​ម៉ែត្រ​ស្លាប់​១ របួស ២​នាក់​

, , Leave a comment

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ស្លាប់ ២​នាក់​របួស គ្រា​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​កុង​ទី​ន័​រ និង​ម៉ូតូ ។​ ហេតុ​ការ ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១ និង​១៥​នាទី​យប់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ ២០១៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ មុខ​វិទ្យាល័យ​ច្បារអំពៅ សង្កាត់ និរោត ខណ្ឌមានជ័យ ។​

 


​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កុ​ទី​ន័​រពាក់​ស្លាក​លេខ​ភ្នំពេញ​3A-5671 និង​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ឌ​7371​ភព​១ ដែល​ជិះ​គ្នា​៣​នាក់ បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ស្រប​ទិស​គ្នា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​រថយន្ត​ជ្រុល​ទៅបុក​ម៉ូតូ ហើយ​កិន​អូស​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំ​ង​​ម្នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​២​នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល រីឯ​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

 


​នគរបាល​មូលដ្ឋាន​បាន​និយាយថា អ្នកស្លាប់​ឈ្មោះ រស់ រតនា ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ ទីលំនៅ ភូមិ​ជ្រោយ​អំពិល សង្កាត់ ក្បាលកោះ ខណ្ឌ មានជ័យ ចំណែក​បុរស​២​នាក់​ដែល​ជិះ​ជាមួយ​មា​ន​វ័យ​ជាង​២០​ឆ្នាំ​ដូចគ្នា មិន​ស្គាល់​អត្តសញ្ញាណ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​មន្ទីរពេទ្យ​ឯកជន ដើម្បី​ធ្វើការ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។​

 


​បច្ចុប្បន្ន​រថយន្ត​កុង​ទី​ន័​រ និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​វាស់វែង និង​អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រងចាំ​ដោះស្រាយ ចំណែក​សាកសព​សមត្ថ​កិច្ច​បានធ្វើការ​ទំ​នាក់​ទំនង​ជាមួយ​គ្រួសារ​ឲ្យ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

cc copy

 

Leave a Reply

(*) Required, Your email will not be published