ចាប់ខ្លួន​ព្រះសង្ឃ​ញៀន​ថ្នាំ៣២អង្គ នៅ​ប្រទេស​ថៃ

, , Leave a comment

ព្រះសង្ឃ​ថៃ​៣២អង្គ​ ត្រូវបាន​ចាប់ខ្លួន​នៅ​​ខេត្តសា​រ៉ា​ប៊ូ​រី របស់​​ថៃ​កាលពី​ម្សិលមិញ។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន បាងកកប៉ុស្តិ៍។ ប្រភព​បាន​ឲ្យ​ដឹងថា ក្រោយពេល​ឆ្មក់ទៅពិនិត្យនៅតាម​វត្តចំនួន២៧ ក្នុង​ស្រុកបាន​ម៉ូ បានរកឃើញព្រះសង្ឃ​ចំនួន៣២អង្គ ដែល​ពិសោធន៍​ទៅ ឃើញថា​ បាន​សេព​គ្រឿងញៀន។ ក្នុងចំណោមព្រះសង្ឃ៣២អង្គ ដែល​ត្រូវបាន​ផ្សឹក មុនពេល​ចាប់ខ្លួន​នោះ មាន​២​អង្គ​ គឺជា​ចៅអធិការ​វត្ត ហើយ​ក្នុងចំណោម​ចៅអធិការ​២​អង្គ​នោះ ​មាន​១អង្គ​បាន​បួស​ជា​លោកសង្ឃ អស់​រយៈពេល​ច្រើនជាង១៥ឆ្នាំ​មកហើយ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ព្រះសង្ឃ​ថៃ​ទាំង៣២អង្គ​នោះ ​ត្រូវបាន​ប​ញ្ចូ​ន​ខ្លួន​ទៅ​មណ្ឌល​កែប្រែ។

 

 

គួរ​បញ្ជាក់ថា ថ្មីៗនេះ ព្រះសង្ឃ​ថៃ​១អង្គ ​ត្រូវបាន​ចោទប្រកាន់​ចំនួន​២​ករណី គឺ​ពីបទ​រំលោភ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ និង​ពីបទ​លាង​លុយ​កង្វល់។ ប្រភព​បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​អង្គ​នោះ​កំពុង​ស្ថិតនៅ​ប្រទេសបារាំង ហើយ​ប្រសិនបើ​ជនជាប់ចោទ​មិនអាច​ត្រលប់​ទៅ​ប្រទេសថៃវិញ ត្រឹម​ថ្ងៃទី៣១ ខែ​កក្ដ​ដា ឆ្នាំ២០១៣នេះទេ នាយកដ្ឋាន​ស៊ើប​ការ​ពិសេស​របស់​ថៃ ​នឹង​ស្នើសុំ​ឲ្យ​មាន​បត្យាប័ន។ កាលពី​ម្សិលមិញ នាយកដ្ឋាន​ស៊ើប​ការ​ពិសេស​របស់​ថៃ ​បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​កំពូល ​ព្រមទាំង​ការិយាល័យ​ជាតិ​នៃ​ព្រះពុទ្ធសាសនា​ ដកហូត​លិខិតឆ្លងដែន ពី​ព្រះសង្ឃ​រង​ការចោទប្រកាន់​អង្គ​នោះ៕

gfahghj687680

 

Leave a Reply

(*) Required, Your email will not be published