លោកស្រី យី​ង​ឡាក់ បដិសេធ​ពាក្យ​ចចាមអារ៉ាម ដែលថា អនុរដ្ឋមន្ត្រី​ការពារជាតិ​ថៃ នឹង​លាឈប់​ពី​តំណែង ដោយសារ​ខ្លី​ប​សម្លេង​ចម្រូង​សម្រាស់​មួយ

, , Leave a comment

នាយករដ្ឋមន្ត្រី​ថៃ បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ដែលថា អនុរដ្ឋមន្ត្រី​ការពារជាតិ​ថៃ លោក ​យុ​ត្ថា​សាក់ សា​ស៊ី​ប្រា​ផា នឹង​ចុះ​ចេញពី​តំណែង ក្រោយពេល​លេច​ធ្លាយ​ខ្លី​ប​សម្លេង​សន្ទនា​រឿង​នយោបាយ ដែល​រង​ការសង្ស័យថា ជា​សម្លេង​របស់លោក​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយ​ក្នុង​សម្លេង​នោះ និយាយ​អំពី​ការលើកលែងទោស​ដល់​លោក​ថាក់ស៊ីន។

 

 

សារព័ត៌មាន បាងកក​ប៉ុស្តិ៍ បាន​ចុះផ្សាយ​ថា លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​ត្រា បាន​និយាយ​កាលពីម្សិលមិញ​ថា លោក យុ​ត្ថា​សាក់ បាន​ហៅ​ទូរស័ព្ទ​ទៅ​លោកស្រី ជជែក​គ្នា​អំពី​ខ្លី​ប​សម្លេង​មួយ​នេះ​មែន។ ប៉ុន្តែ​ការសន្ទនា​លើក​នោះ មិនមាន​ការ​និ​យាយ​អំពី​ការលាឈប់​របស់លោក អនុរដ្ឋមន្ត្រី​ការពារជាតិ យុ​ត្ថា​សាក់ ទេ។

 

 

លោកស្រី យី​ង​ឡាក់ បាន​និយាយថា យុ​ត្ថា​សាក់ បាន​ប្រាប់​លោកស្រី​ថា លោក​មិនបានដឹង​ព័ត៌មាន​លម្អិត នៅក្នុង​ខ្លី​ប​នោះ​ទេ ដូច្នោះ​លោក​មិនអាច​ផ្តល់ជូន​លោកស្រី នូវ​ព័ត៌មាន​ឲ្យបាន​ច្រើន​ទាក់ទង​នឹង​បញ្ហានេះ​ទេ។ លោកស្រី យី​ង​ឡាក់ បាន​និយាយថា ខ្លី​ប​នេះ​គួរ​ត្រូវ​ពិនិត្យ ដោយ​ពួក​អ្នកជំនាញ​ជាមុន ដើម្បី​កំណត់​អំពី​ភាព​ពិត។ លោកស្រី យី​ង​ឡាក់ បាន​បន្តទៀតថា នឹងមិន​មានការ​បង្ក​បញ្ហា​ណាមួយ រវាង​រាជរដ្ឋាភិបាល និង​កងកម្លាំងប្រដាប់អាវុធ ទាក់ទង​នឹង​បញ្ហា​នេះ​ទេ។

 

 

ទាក់ទង​នឹង​ខ្លី​ប​សម្លេង​ ស្តីពី​ការសន្ទនា​លើ​ការលើកលែងទោស​ដល់​លោក ថាក់ស៊ីន មួយ​នេះដែរ មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ក្នុងប្រទេស​ថៃ គឺ​លោក អាប់​ភី​ស៊ីត វាចា​ជីវ៉ា បាន​ព្រមាន​ថា ប្រសិនបើ​មានច្បាប់​លើកលែងទោស​ដល់​លោក ថាក់ស៊ីន ឲ្យ​ត្រលប់​ចូលក្នុង​ប្រទេស​ថៃ​វិញ​នោះ អាច​នឹង​ផ្ទុះឡើងនូវ​សង្គ្រាមស៊ីវិល៕

994216_603719049661580_477983051_n 1000146_603719212994897_47581828_n

 

Leave a Reply

(*) Required, Your email will not be published