យក​ថ្នាំញៀន​ទៅសួរសុខទុក្ខ​បង​ក្នុង​ពន្ធនាគារ ត្រូវ​នគរបាល​ចាប់ខ្លួន​

, , Leave a comment

ខេត្ដពោធិ៍សាត់​ ៖​ កម្លាំង​អនុរក្ស​នៅ​ មណ្ឌល​អប់រំ​កែប្រែ​ទី​៤​ (​ម​៤)​ ស្ថិត​នៅ​ក្នុងភូមិ​ព្រ​ហ​ស្បតិ៍ក្បាល​ ឃុំ​ផ្ទះ​រុង​ ស្រុក​ ភ្នំក្រវាញ​ បាន​ចាប់​ជនសង្ស័យ​ម្នាក់​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ភ្នំក្រវាញ​នៅ​វេលា​ម៉ោង​៤​និង​២០​រសៀល​ ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០១៣​ ពី​បទ​ ចែកចាយ​ថ្នាំ​ញៀន​ឱ្យ​ទណ្ឌិត​នៅ​ក្នុង​ម​៤​។​ ជនសង្ស័យ​នោះ​ ឈ្មោះ​ នុយ​ ចាន់​ឌី​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ ក្នុងភូមិ​ចម្ការ​ឪឡឹក​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​ សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មានមុខ​របរ​ ជា​កម្មករ​នៅ​រោងចក្រ​កាត់ដេរ​។​

 

 

​ជនសង្ស័យ​គឺជា​ប្អូនបង្កើត​របស់​ឈ្មោះ​ នុយ​ ចាន់​ដែន​ បច្ចុប្បន្ន​ជា​ទណ្ឌិត​នៅ​ក្នុង​ សាខា​ទី​១​នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤​ (​ម​៤)​។​ មន្ដ្រី​ពន្ធនាគារ​បាន​និយាយ​ ឱ្យ​ដឹង​ថា​ ក្រោយ​ពី​មានការ​សង្ស័យ​ទៅ​ លើ​ឈ្មោះ​ នុយ​ ចាន់​ឌី​ មក​សួរសុខទុក្ខ​ បងប្អូន​កម្លាំង​អនុរក្ស​ក៏​បាន​ឆែកឆេរ​នៅ​ លើ​ខ្លួន​របស់​គេ​ ហើយ​បានឃើញ​ថ្នាំ​ ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់​ ។​ ​មន្ដ្រី​ពន្ធនាគារ​បាន​បន្ដ​ថា​ ជនសង្ស័យ​ និង​វត្ថុ​តាង​(​ថ្នាំ​ញៀន​)​ ត្រូវ​បាន​កសាង​ សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ ស្រុក​ភ្នំក្រវាញ​ ដើម្បី​ចាត់ការ​តាម​ ច្បាប់​ ។​

 

 

​គួរ​បញ្ជាក់​ថា​ ករណី​ស្រ​ដៀង​គ្នា​ នេះ​កើត​មាន​ជា​យូរណាស់​មក​ហើយ​ ខណៈ​ដែល​សាច់ញាតិ​បងប្អូន​មួយ​ចំនួន​តូច​ទៅ​សួរសុខទុក្ខ​បងប្អូន​ដែល​ជាប់​ ក្នុង​ពន្ធនាគារ​បែរជា​ឆ្លៀតឱកាស​លួច​ បង្កប់​គ្រឿងញៀន​ឬ​ជួញដូរ​គ្រឿងញៀន​ ឱ្យ​អ្នកទោស​ ។​ ​គ្រឿងញៀន​ទាំងនេះ​ពួក​គេ​បាន​បង្កប់​នៅ​ក្នុង​ខ្លួន​ផង​ និង​ជួន​ពេល​ខ្លះ​ ដាក់​នៅ​ ក្នុង​សម្ភារ​និង​ចំណីអាហារ​។​បញ្ហា​នេះ​ មន្ដ្រី​ពន្ធនាគារ​គួរតែ​បង្កើន​ការ​ត្រួត​ ពិនិត្យ​ បើ​មិន​ដូច្នោះ​ទេ​ ប្រាកដជា​ខូច​ ឈ្មោះ​ពន្ធនាគារ​ដែល​ជា​កន្លែង​កែប្រែ​ មនុស្ស​អាក់​ឱ្យ​នៅ​តែ​អាក្រក់​មិន​ខាន​ឡើយ​ ៕

P3

 

Leave a Reply

(*) Required, Your email will not be published