បុរស​ម្នាក់​បាន​ស្លាប់​​ ខណៈ​ដែល​​រថយន្ត​​កូរ៉េ​​ កៀរ​​ ដួល​បោក​នឹង​ថ្នល់

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ និងម៉ូតូកាលពី​វេលា​ម៉ោង ២០​និង​៤០​នាទី​យប់​ថ្ងៃទី ១០​ខែ កក្ត​ដា ឆ្នាំ​២០១៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុងភូមិ ទួល​រការសង្កាត់ ចាក់អង្រែ​ក្រោម  ខណ្ឌមានជ័យ​  បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​។​ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្តកូរ៉េ ពណ៌​ខៀវចំណុះ​ ២ តោន កន្លះ​ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-7681 និង​ម៉ូតូ​ម៉ាក ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BJ-6163 ជិះ​ម្នាក់ឯង បាន​បើក​យ៉ាង​លឿន​ដូចគ្នា ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ក៏បាន​បើក​ជ្រុល​ទៅ​កៀរ  ម៉ូតូ​បណ្តាល​ឲ្យ​ ដួល រងរបួស​ធ្ងន់​ចំក្បាល ហើយ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង ​នេះ​បើ​យោង​តាម​​​ការ​រៀប​រាប់​ពី​ប្រជា​ពលរដ្ឋ​​ដែល​បាន​ឃើញ​​ហេតុ​ការណ៍​នេះ​។​

 


ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ អ៊ី សា​ខ្មៅ អាយុ ៣១ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ ដើម​ស្នាយ ឃុំ ព្រែក​ក្រើ​ស ស្រុក កំពង់ត្រាច ខេត្តកំពត​។​ ​ភ្លាមៗ​រថយន្ត​បាន​ព្យាយាម​បើក​រត់ តែ​ត្រូវ​នគរបាល​ធ្វើការ​ស្ទាក់​ចាប់បាន ហើយ​នាំខ្លួន​បុរស​ចំណាស់​មាន​វ័យ​ប្រហែល​ជាង​៤០​ឆ្នាំ​រូបនោះ ទៅកាន់​ខណ្ឌ មានជ័យ​ដើម្បី​ធ្វើ​ការ​​សួរនាំ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង ហើយ​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ ។​ ​គួរ​បញ្ជាក់ថា ក្រោយពេល​កើតហេតុ នគរបាល បាន​ទំនាក់ទំនង​ទៅកាន់​គ្រួសារ​សព​ដើម្បី​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Ko1 copy

 

Leave a Reply

(*) Required, Your email will not be published