កុមា​រា​ពីរ​នាក់​ទៅ​លេង​ទឹក​រណ្តៅ​រអិល​ជើង​ធ្លាក់​លង់​ស្លាប់​ទាំង​ពីរ​នាក់​

, , Leave a comment

ខេត្ត​កំពង់ឆ្នាំង​ ៖​ ​កុមា​រាជា​បងប្អូន​បង្កើត​២​នាក់ លង់ទឹក​ស្រះ​ស្លាប់ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​១០ ខែ កក្កដា ឆ្នាំ​២០១៣ នេះ​នៅក្នុង​ភូមិ ទី​៧ សង្កាត់ ខ្សា​ម ក្រុង កំពង់ឆ្នាំងខណៈ ឳ​ពុក​ម្តាយ​កំពុងធ្វើការ ​។​ ឪពុក​ក្មេងរងគ្រោះ​ឈ្មោះ ឈឿន រឿន អាយុ ៣០​ឆ្នាំ ម្ដាយ​ឈ្មោះ ស៊ុំ សា​វិ​ន ជា​កម្មករ​ឡ ឥដ្ឋ រស់នៅ​ភូមិ វាល​ស្បូវ ឃុំ តាំងក្រសាំង ស្រុក ទឹកផុស ខេត្ត កំពង់ឆ្នាំង បាន​និយាយ ថា កុមារ​រងគ្រោះ​ជា​កូន​របស់គាត់​មានឈ្មោះ ១. ប៉ាត់ នឿន អាយុ​១០​ឆ្នាំ និង​ទី​២. ឈ្មោះ ប៉ា ត់  នេន អាយុ ៦​ឆ្នាំ បាន​បាត់​ខ្លួន​តាំងពី​ម៉ោង​១២ និង​៣០​នាទី ខណៈ​ពួកគាត់​កំពុងធ្វើការ​នៅក្នុង​ឡឥដ្ឋ​។ ក្រោយ​សំរាក​ការងារ ពួកគាត់​ក៍បាន​ដើរ រក​កូន រហូតដល់​ម៉ោង​៤ និង​៣០​នាទី ទើប​ឃើញ​សាកសព​កូន ទាំង​២​អណ្តែត​ក្នុង​ទឹកស្រះ នៅ​ខាងក្រោយ​ឡឥដ្ឋ​ចំងាយ​ប្រមាណ​៥០​ម៉ែត្រ​។​

 


​សាកសព​កុមារ​រងគ្រោះ​ទាំង​២​ត្រូវបាន​អ្នកស្រុក​ក្នុងភូមិ​ជួយ​ស្រង់ យកមក​តម្កលទុក​ក្នុង​សាលា​បុណ្យ​ក្នុងភូមិ​ទី ៧ សង្កាត់ ខ្សា​ម ក្រុង កំពង់ឆ្នាំង ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ម្ដាយ​ឪពុក​ក្មេងរងគ្រោះ​ជា កម្មករ​ឡឥដ្ឋ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ ទី​៧ សង្កាត់ ខ្សា​ម ក្រុង កំពង់ឆ្នាំង ហើយ​ស្នាក់នៅ​ធ្វើការ​ក្នុង​ឡឥដ្ឋ​នោះ​តែម្តង​។ ពួកគាត់​មានកូន​សរុប​៣​នាក់ ពេល​កូនប្រុស​តាំង​២​ស្លាប់ នៅសល់តែ​កូនស្រី​តូច​អាយុ​ជាង​មួយឆ្នាំ​តែ​ម្នាក់​ប៉ុណ្ណោះ ៕

sokla002-10-7-2013 sokla001-10-7-2013 Kp1

 

Leave a Reply

(*) Required, Your email will not be published