យក្ស​ និង​មនុស្ស​ជួប​គ្នា​​ដើម្បី​​បំបែក​កំណត់ត្រា​ថ្មី

, , Leave a comment

​ម្ចាស់​កំណត់ត្រា​ពិភពលោក​ទាំង​ពីរ​គឺ​ស្ត្រី​ទាប​បំផុត​ក្នុង​លោក Jyoti Amge ​និង​បុរស​ខ្ពស់​បំផុត​ក្នុង​លោក Brahim Takioullah ​បាន​ជួប​គ្នា​​បង្កើត​យុទ្ធនាការ​​មួយក្នុង​បំណង​បំបែកកំណត់ត្រា​ពិភពលោក​ថ្មី។ យុទ្ធនាការ​ថ្មី​នោះ​មាន​ឈ្មោះ​ថា “Amazing Feet” ឬ “បាត​ជើង​ដ៏​អស្ចារ្យ”។ ​​Amazing Feet គឺ​ជា​ការ​ចូលរួម​ធំ​បំផុត​ក្នុង​ការ​បំបែក​កំណត់ត្រា​ពិភពលោក​​ដោយ​ក្នុង​នោះ​ ​បាតជើង​ ៥ ​ម៉ឺន​គូ​នឹង​ត្រូវ​​ថត​ ហើយ​​បញ្ចូល​​ទៅ​ក្នុង​គេហទំព័រ Officallyamazing.tv/feet ​ដើម្បី​បង្កើត​កំណត់ត្រា​ Guinness ​ថ្មី​ដែល​មាន​ឈ្មោះ​ថា អាល់ប៊ុម​រូបថត​បាតជើង​ច្រើន​បំផុត​នៅ​លើ​អនឡាញ។ ស្ត្រី​ទាប​បំផុត​​វ័យ ១៩ ​ឆ្នាំ​ ​ដែល​មាន​កម្ពស់ ​៦២,៨ ស.ម ​ប្រៀប​ដូច​មនុស្ស​ និង​យក្ស​​អីចឹង​​​នៅ​ពេល​ដែល​ថត​ក្បែរ​បាត​ជើង Brahim ដែល​មាន​ទំហំ​ស្ទើរ​តែ​ប៉ុន​នាង​ទៅ​ហើយ (៣៨,១ ស.ម)។ ​បុរស​យក្ស​ជនជាតិ​ម៉ារ៉ុក ​​បាន​ជាប់​ជា​បុរស​ខ្ពស់​បំផុត ​និង​ជា​មនុស្ស​ដែល​មាន​បាតជើង​ធំ​បំផុត​ក្នុង​លោក​ពី​ Guinness។ ​អ្នក​ទាំង​ពីរ​បាន​សម្ដែង​ក្ដី​រីករាយ ​និង​អារម្មណ៍​រំភើប​ដូច​គ្នា​នៅ​ពេល​ជួប​គ្នា៕​

brahim-and-jyoti-main longest-man

 

Leave a Reply

(*) Required, Your email will not be published