គង់ ចាន់ស្រីមុំ ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​

, , Leave a comment

តារា​ស្រី​ផ្នែក​ស៊ីវិល័យ នៃ​​អាណាចក្រ​តារា​ឆ្នាំ២០១២ គង់ ចាន់ស្រីមុំ បាន​បង្ហើប​ប្រាប់​ថា នាង​ចង់​បន្ថែម​អាជីព​មួយ​ទៀត ​គឺ​ជា​តារា​ចម្រៀង​ លើ​អាជីព​ចាស់​ជា​អ្នក​សម្ដែង​ និង​ដើរ​បង្ហាញ​ម៉ូដ​។គង់​ ចាន់​ស្រីមុំ ដែល​ជោគជ័យ​ទាំង​វិស័យ​សិល្បៈ និង​ជំនួញ​ បាន​បញ្ជាក់​ថា នាង​កំពុង​ហាត់​ច្រៀង​ ដើម្បី​ទទួល​បាន​អាជីព​ថ្មី​មួយ​ទៀត​។ “ខ្ញុំ​ហាត់​ច្រៀង​ហើយ​ឥឡូវហ្នឹង​ គឺ​ខ្ញុំ​ធ្វើ​តាម​ការ​សំណូម​ពរ​របស់​​អ្នក​គាំទ្រ​ ព្រោះថា មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ផ្ញើ​សារ​ចង់​ឲ្យ​ខ្ញុំ​ឡើង​ច្រៀង​នៅ​លើ​ឆាក​តន្ត្រី​”។

 

ទោះ​យ៉ាង​នេះ​ក្ដី តារា​ស្រី​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​រហូត​ផ្កាយ​ប្រាំ​ សម្រាប់​បេក្ខនារី នៃ​ពាន​អាណាចក្រ​តារា​ឆ្នាំ​២០១៣​រូប​នេះ បាន​បញ្ជាក់​ថា ទំនង​ជា​មិន​ក្លាយ​ជា​អាជីព​ដូច​តារា​ចម្រៀង​ទេ ប៉ុន្ដែ​ត្រឹម​បាន​ឡើង​ឆាក ​គឺ​គ្រប់គ្រាន់​ហើយ​។ តារា​សម្ដែង​ផ្នែក​ស្រី​ស៊ីវិល័យ​រូប​នេះ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​សិង្ហបុរី​ថ្មី​ៗ​នេះ ក៏​ធ្លាប់​បង្ហើប​ប្រាប់​ថា នាង​ត្រៀម​ប្រាក់​ជាង​១០ម៉ឺន​ដុល្លារ​ដើម្បី​បង្កើត​មុខ​ជំនួញ​មួយ​ទៀត ប៉ុន្តែ​ឥឡូវ​កំពុង​រង់​ចាំ​​ក្រុមហ៊ុន​មួយ​នៅ​កូរ៉េ​ឆ្លើយ​តប​ ប្រសិន​បើ​មានការ​ឆ្លើយ​តប​ នាង​នឹង​នាំ​យក​ផលិត​ផល​នោះ​មក​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​នាង​មិន​បាន​បញ្ជាក់​ថា នាង​គ្រោង​បើក​មុខរបរ​អ្វី​នោះ​ទេ ដោយ​គ្រាន់​តែ​ប្រាប់​យ៉ាង​ខ្លី​ថា ចាំ​ពេល​ដំណើរ​ការ​គ្រប់​គ្នា​នឹង​ដឹង​ហើយ៕

kong-chan-srey-mom-1 Kong-chan-srey-mom

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published