ចរិយា ពេជ្រ​​ យក​សំណល់​ពី​តូតា

, , Leave a comment

“គេ​ឲ្យ​ខ្ញុំ​ដើរ​តួ​កាច ឈ្នានីស​គេ​ឯង ធ្វើ​ម៉េច​​ឲ្យ​តែ​បាន​បង​សៀរ៉ា តែ​បង​សៀរ៉ា ទៅ​ស្រលាញ់​តូតា ដែល​ជា​ប្អូន​បង្កើត ក្រោយ​ពី​តូតា​ធ្លាក់​ខ្លួន​ឈឺ ទើប​បង​សៀរ៉ា​ដឹង​ថា តូតា​ជា​ប្អូន​ស្រី​បង្កើត ពេល​ហ្នឹង​ខ្ញុំ​ក៏​​​កែ​ខ្លួន​ដែរ ហើយ​ចុង​​បញ្ចប់​តូតា​​ស្លាប់ ខ្ញុំ​ក៏​បាន​សៀរ៉ា”។ នេះ​ជា​ការ​លើក​ឡើង​របស់​កញ្ញា ចរិយា ពេជ្រ ក្នុង​សាច់​រឿង​ថ្មី របស់​បណ្ដាញ​ស្ថានីយ​ទូរទស្សន៍​CTN។ កញ្ញា ចរិយា ពេជ្រ​បាន​ប្រាប់​​ថា នាង​កំពុង​តែ​គ្រង​ដំណែង​តួឯក​​រឿង​ថ្មី​​របស់​បណ្ដាញ​ស្ថានីយ​ទូរទស្សន៍​CTN មាន​ឈ្មោះ​ថា “ព្រហ្មលិខិត” ។ នាង​ប្រាប់​ថា ខ្សែភាពយន្ត​មួយ​នេះ តួឯក​ស្រី​មាន​រហូត​ដល់​ទៅ២ នាក់​ក្នុង​នោះ​មាន​​រូប​នាង និង​កញ្ញា​ម៉ាក សែនសួនីតា ។

 

 

កញ្ញា ចរិយា ពេជ្រ​បាន​បញ្ជាក់​ប្រាប់​ថា   អ្នក​និពន្ធ​បាន​​តម្រូវ​ឲ្យ​នាង​ដើរ​តួ​ជា​មនុស្ស​កាច​សាហាវ ដោយ​នៅ​ក្នុង​នោះ​​នាង​ត្រូវ​ដើរ​រក​រឿង​គេ​ឯង ដើម្បី​បាន​​លោក​សាយ សៀរ៉ា​មក​នៅ​ក្បែរ នាង​ហ៊ាន​ធ្វើ​​គ្រប់​បែប​យ៉ាង រហូត​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ស្អប់។ ចរិយា ពេជ្រ​ប្រាប់​ទៀត​ថា នៅ​ក្នុង​សាច់​រឿង​នេះ តូតា​ជា​បង​ប្អូន​បង្កើត​ជា​មួយ​លោក​សាយ សៀរ៉ា តែ​អ្នក​ទាំង​២​បាន​ស្រលាញ់​គ្នា ហើយ​ក្រោយ​មក​តូតា​បាន​ធ្លាក់​ខ្លួន​ឈឺ ចុង​បញ្ចប់​​បាន​ស្លាប់ ហើយ​នាង​ក៏​បាន​រួមរស់​​​លោក​សាយ សៀរ៉ា។

 

 

កញ្ញា ចរិយា ពេជ្រ មិន​បាន​​ប្រាប់​​លម្អិត​នៃ​សាច់​រឿង​ទាំង​មូល​បាន​ទេ ព្រោះ​នាង​ខ្លាច​ប៉ះពាល់​ដល់​ម្ចាស់​ផលិតកម្ម ដោយ​នាង​ទុក​ឲ្យ​ទស្សនិកជន​រង់ចាំ​តាមដាន​នៅ​ពេល​ចាក់​បញ្ចាំង ។ ជា​មួយ​គ្នា​នោះ​ដែរ​ចរិយា ពេជ្រ​ប្រាប់​ថា សាច់​រឿង​ទាំង​អស់​មាន៤០ភាគ បច្ចុប្បន្ន​ដំណើរ​ការ​ថត​បាន ប្រហែល​៣០%មក​ហើយ។ តួឯក​ក្នុង​រឿង”ល្បង​​ស្នេហ៍​បញ្ឆោត​ចិត្ត”បាន​សម្ដែង​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង នៅ​ពេល​ដែល​នាង​មាន​ឱកាស​បាន​​សម្ដែង​រឿង​ឲ្យ​ស្ថានីយ​ទូរទស្សន៍ ​CTN ជា​​លើក​ដំបូង តាមរយៈ​ខ្សែភាពយន្ត​នេះ​​នាង​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​ប្រឹង​សម្ដែង​ឲ្យ​អស់​ពី​សមត្ថភាព​មិន​ឲ្យ​ថ្នាក់​ដឹក​នាំ ខក​ចិត្ត​ឡើយ ហើយ​នាង​សង្ឃឹម​ថា តារា​រយៈ​រឿង​”ព្រហ្មលិខិត” នឹង​ជួយ​បង្កើន​ប្រជាប្រិយភាព​ជាក់​ជា​មិន​ខាន។

 

 

កញ្ញា ចរិយា ពេជ្រ ជា​អតីត​កញ្ញា​ឯក​ប៊្រីតស្ដុន​លេខ២ ឆ្នាំ ២០១២។ ក្រៅ​ពី​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន តារា​ស្រី​ដែល​មាន​ដើម​កំណើត​ពី​ខេត្ត​កណ្ដាល​ម្នាក់​នេះ ធ្លាប់​​ថត​ខ្សែភាពយន្ត​បាន​ចំនួន៣ រឿង​មក​ហើយ ។ រឿង​៣​ផ្សេង​ទៀត​​ដែល​នាង​បាន​ថត​កន្លង​មក​មាន​ដូច​ជា ” ឧត្ដម​ដួង​ចិត្ត, រាជនី​បញ្ចពណ៌, និង ​រឿង ល្បង​ស្នេហ៍​បញ្ឆោត​ចិត្ត” ៕

10-cak (1) 10-cak

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published