តារាចម្រៀងរ៉ក John Mayer បានសារភាពក្ដីស្នេហ៍ទៅកាន់ Katy Perry នៅលើឆាកក្នុងពេលប្រគំតន្ត្រីនៅចំពោះមុខអ្នកទស្សនារាប់រយនាក់ដែលធ្វើឲ្យពួកគេនៅទីនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កាលពីយប់ថ្ងៃសៅរ៍ John Mayer បានទៅប្រគំតន្ត្រីនៅទីក្រុង Milwaukee រដ្ឋ Wisconsin សហរដ្ឋអាមេរិក។ មុនពេលច្រៀងបទ “A Face To Call Home” តារារ៉ករូបនេះ បាននិយាយអរគុណដល់ Katy សម្រាប់ការជួយគាំទ្រ និងថែរក្សាពេលតារានេះសម្រាកព្យាបាលវះកាត់បំពង់កកាលពីឆ្នាំទៅ។ តារាវ័យ ៣៥ឆ្នាំនេះ បន្តទៀតថា ខ្លួនពិតជាមានសំណាងណាស់ដែលបានធ្វើជាមិត្តប្រុស Katy ហើយ តារាប្រុសនេះពិតជាស្រលាញ់នាងខ្លាំងណាស់ពីព្រោះនាងជាមនុស្សដែលចេះអត់ធ្មត់ពេលជួបការលំបាកផ្សេងៗ។ Katy Perry បានចាប់ផ្ដើមទាក់ទងជាមួយ John Mayer កាលពីខែមិថុនា ឆ្នាំ២០១២ បន្ទាប់ពីនាងបានលែងលះជាមួយអតីតស្វាមីលោក Russell Brand ស្រេចបាច់ តែនៅខែសីហា ឆ្នាំ២០១២ Katy បានបែកបាក់គ្នាជាមួយ John ក្រោយមកក៏ត្រូវរូវគ្នាវិញ៕
Leave a Reply