សោម ម៉ាល័ក្ខ ប្រកាស​អត់​ទទួល​ជំនួយ​បេះដូង

, , Leave a comment

តួឯក​ស្រី​ក្នុង​រឿង “GEMS ON THE RUN” អ្នក​នាង សោម ម៉ាល័ក្ខ បាន​ប្រកាស​បិទ​បេះដូង​នាង​ហើយ ដោយ​ស្នើ​សុំ​កុំ​ឲ្យ​កន្លង់​ចាស់​ក្មេង​ទាំង​ឡាយ​ចូល​កាយ​មក​បន្ទន់​ចិត្ត​នាង​ក្នុង​ពេល​នេះបើ​ទោះ​ជា​នាង កំពុង​ស្ថិត​ក្នុង​វេលា​របួស​បេះ​ដូង​ក៏​ដោយ។ សោម ម៉ាល័ក្ខ ប្រកាស​ដូច្នេះ ក្រោយ​ពី​នាង​ទើប​នឹង​របួស​ផ្លូវ​ចិត្ត ដោយ​ត្រូវ​បែក​បាក់​ស្វាមី​យ៉ាង​តក់​ក្រហល់​បន្ទាប់​ពី​រៀប​ការ​ហើយ​រស់​នៅ​ជាមួយ​គ្នា​បាន​តែ​ប្រមាណ​ជា​១ខែ និង​ក៏​ស្រប​ពេល​បុរស​ក្នុង និង​ក្រៅ​ស្រុក​ជា​ច្រើន បាន​តាម​សុំ​ធ្វើ​ជា​អ្នក​ស្អំ​បេះ​ដូង​របួស​របស់​នាង​ដែរ។

 

 

ម៉ាល័ក្ខ ថ្លែង​ថា “ប្រសិន​បើ​ខ្ញុំ​ទទួល​យក​ស្នេហា​ក្នុង​ពេល​នេះ វា​ដូច​ជា​ឆាប់​ពេក​ហើយ ហើយ​អ្នក​ផ្សេង​គេ​មើល​មក​យ៉ាង​ម៉េច​ទៅ!”។ អតីត​តារា​ម៉ូដែល​ក្នុង​ក្រុម​សា​ពណ៌​រូប​នេះ បន្ត​ថា មិន​ទាន់​ដល់​ពេល​ទេ យ៉ាង​ហោច​ណាស់ ក៏​ត្រូវ​ការ​ពេល​ពីរ​ទៅ​បី​ឆ្នាំ​ទៀត​ដែរ និយាយ​រួម​មិន​ឲ្យ​លើស​វ័យ​២៦-២៧​ឆ្នាំ​ឡើយ ខណៈ​បច្ចុប្បន្ន​នាង​មាន​វ័យ ២៣​ឆ្នាំ​ហើយ។ តួ​ស្រី​ស្នេហ៍​ជន​សង្គម​ងងឹត​ក្នុង​រឿង​ខ្មែរ​បាញ់​ប្រហារ​កណ្តាល​ទីក្រុង “GEMS ON THE RUN” រូប​នេះ​ទទួល​ស្គាល់​ថា ជា​ការ​ពិត តាំង​ពី​បែក​បាក់​គ្នា​ជាមួយ​ស្វាមី​លោក ទូច ភួង​វីរៈ កូន​ប្រុស​អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះ ពាន់ ភួង​បុប្ផា​មក គឺ​មាន​អ្នក​សុំ​ស្រឡាញ់​ជា​ច្រើន ទាំង​ក្នុង និង​ក្រៅ​ស្រុក ទាំង​ចាស់ ទាំង​ក្មេង​ថែម​ទៀត ក្នុង​នោះ​អ្នក​ខ្លះ​បាន​ធានា​គ្រប់​យ៉ាង ឲ្យ​តែ​នាង​យល់​ព្រម។

 

 

ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ ដូច​ប្រាប់​ពី​ខាង​លើ អ្នក​នាង ម៉ាល័ក្ខ បញ្ជាក់​ថា ការ​ឈឺ​ចាប់ និង​គំនាប​ផ្លូវ​ចិត្ត​បាន​នាំ​ឲ្យ​នាង មិន​មាន​អារម្មណ៍​គិត​គូរ​រឿង​នេះ​ជា​ថ្មី​ម្តង​ទៀត​ក្នុង​វេលា​នេះ​ឡើយ ក្រៅ​តែ​គិត​ពី​ការងារ និង​ជំនួញ​ផ្ទាល់​ខ្លួន​តូច​មួយ​ដើម្បី​បន្លប់​នោះ។ អ្នក​នាង​បន្ត​ថា “ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ទទួល​អ្នក​ថ្មី ខ្ញុំ​នឹង​ប្រាប់!”។ អ្នក​នាង សោម ម៉ាល័ក្ខ ទើប​ធ្លាយ​ព័ត៌មាន​បាក់​បែក​ស្វាមី​កាល​ពី​ប្រមាណ​១​ខែ​មុន​នេះ បន្ទាប់​រៀប​ការ​ហើយ​រស់​នៅ​បែក​គ្នា​នៅ​ជើង​មេឃ​ម្ខាង​ម្នាក់​បន្សល់​ទុក​នូវ​ការ​សង្ស័យ​មួយ​ចំនួន។ ទោះ​យ៉ាង​នេះ​ក្តី ពាក់​ព័ន្ធ​នឹង​រឿង​នេះ តារា​សម្ដែង​ទទួល​បាន​ការ​ចាប​អារម្មណ៍​ក្នុង​រឿង “ភ័ព្វ​សំណាង” រូប​នេះ សុំ​មិន​រំលឹក​ឡើង​វិញ​ឲ្យ​ស៊ី​ជម្រៅ​ឡើយ ។ អ្នក​នាង ថ្លែង​យ៉ាង​ខ្លី​ថា “អ្វី​ដែល​ហួស​ទៅ​ហើយ ឲ្យ​វា​ហួស​ទៅ​ចុះ!”។

 

អ្នក​មេម៉ាយ រូប​ស្រស់ សោម ម៉ាល័ក្ខ នឹង​លេច​មុខ​ជា​លើក​ដំបូង​បន្ទាប់​ពី​ជួប​រឿង​ដាច់​ចំណង​អាពាហ៍ពិពាហ៍ ដោយ​ធ្វើ​ជា​តួ​ឯក​ក្នុង​ខ្សែ​ភាពយន្ត​ខ្មែរ​ដំបូង​មាន​ឈុត​បាញ់​ប្រហារ​កណ្តាល​ទី​ក្រុង “GEMS ON THE RUN” ។ រឿង​នេះ បច្ចុប្បន្ន​កំពុង​ដំណើរ​ថត​យ៉ាង​សម្រិតសម្រាំង​ដោយ​ផលិតកម្ម 391 ហើយ​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​អំឡុង​ខែ​តុលា​ខាង​មុខ​នេះ៕

244 244 (1)

ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published