បទ​ចម្រៀង​ជួយ​ព្យាបាល​របួស​​បេះដូង​ Taylor Swift

, , Leave a comment

តារា​ចម្រៀង​ស្រី​រូប​ស្រស់​​ Taylor Swift ប្រាប់​ថា​​ នាង​អាច​បំភ្លេច​ការ​ឈឺចាប់​​​រឿង​បែក​បាក់​គ្នា​ជា​មួយ​អតីតមិត្ត​ប្រុស​ Harry Styles បាន​ដោយ​សារ​តែ​​នាង​​ចែក​រំលែក​ការ​ឈឺចាប់​​ ជាមួយ​អ្នក​គាំទ្រ​តាមរយៈ​បទ​ចម្រៀង​។ តារា​ចម្រៀង​ស្រី​ចង្វាក់​ Country នាង​ Taylor Swift ដែល​ធ្លាប់​ជា​សង្សារ​តារា​ចម្រៀង​រូប​សង្ហា​ Harry styles ពី​ក្រុម ​One Direction តែ​ឥឡូវនេះបែកបាក់​គ្នា​បាន​និយាយ​ថា​ មនុស្ស​ឈឺចាប់​ត្រូវ​ការ​តន្ត្រី​ជាង​មនុស្ស​មិន​ឈឺចាប់​ មិនតែប៉ុណ្ណោះ មនុស្ស​ខូច​ចិត្ត​​មាន​ពេល​គិតគូរ​បាន​ច្រើន​ជាង​មនុស្ស​ទូទៅ​។

 

 

តារា​ចម្រៀង​វ័យ ២៣​ឆ្នាំ​រូប​នេះ ​បាន​បន្ថែម​ទៀត​ថា ​នៅ​ពេល​ឈឺចាប់​​ ឯកោ​ ​​នឹក​អ្នក​ណា​ម្នាក់​មាន​តែ​តន្ត្រី​ទេ​ ដែល​អាចជួយ​រំលែក​ទុក្ខ​សោក​នាង​បាន​ មិន​តែ​ប៉ុណ្ណោះ​ការ​និពន្ធ​បទ​ចម្រៀង​ពី​អារម្មណ៍​ទុក្ខសោកនាង​បាន​ជួយ​នាង​ឲ្យ​ងាយ​ស្រួល​បំភ្លេច​ការ​ឈឺចាប់​ទៀត​ផង​។ Taylor Swift តារា​ចម្រៀង​យុវវ័យ​វ័យ ​២៣​ឆ្នាំ​បាន​បែកបាក់​គ្នា​ជាមួយ​មិត្ត​ប្រុស Harry Styles ​កាល​ពី​ខែ​មករា ​ដើម​ឆ្នាំ​២០១៣​នេះ​។ កាល​ពី​មួយ​រយៈ​មុន ​អតីត​មិត្ត​ប្រុស​ Taylor គឺ​ Harry បាន​ត្រូវ​តារា​ចម្រៀង​រ៉ក​ជើង​ចាស់​ដែល​ត្រូវ​ជា​ឪពុក​របស់​អ្នក​មេម៉ាយ​វ័យ​ ៣៣​ឆ្នាំ​បើក​កកាយ​នៅ​កម្មវិធី​ទូរទស្សន៍​ថា​ តារា​ក្មេង​ខ្ចី​រូប​នេះ​និយម​ស្រលាញ់​ស្រី​ចាស់​ជាង​ខ្លួន​៕

ay_112300232 Taylor Swift performs on day 1 on 2013 CMA Music Festival

 

Leave a Reply

(*) Required, Your email will not be published