ពីរ​នាក់​បង​ប្អូនដើរ​រក​ក្របី ​​ប្រទះនឹង​ជ្រូកព្រៃ ខ្វេះ​ស្ទើរសុះ​សាច់

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​ក្នុងចំណោម​២​នាក់​បងប្អូន ត្រូវបាន​ជ្រូកព្រៃ​វ័ធ​ខ្វេះ​ស្ទើរ សុះសាច់​ខណៈ កំពុង​ដើរ រក​ក្របី ។​ ហេតុ​ការ​ណ៍គួរ​ឲ្យ​រន្ធត់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៦និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​០៨ កក្កដា ឆ្នាំ ២០១៣ ស្ថិតនៅ​ក្នុងភូមិ កោះ​សំពាយ ឃុំ កោះ​សំពាយ ស្រុក សៀម​ប៉ាង ។


ប្រភពពី​ក្រុមគ្រួសារ​ជនរងគ្រោះ​ឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ទូច ឫទ្ធី អាយុ​១៨​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ​ទូច ជី​រ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ អ្នក​ទាំងពីរ​ជា​បងប្អូន​បង្កើត​នឹង​គ្នា បា​ន​​ដើរ​ទៅរក​ក្របី​នៅឯ​ព្រៃ​ឆ្ងាយ​ពី​ផ្ទះ ប្រមាណ​២០០​ម៉ែត្រ  ក៏ត្រូវ​ជ្រូកព្រៃ ចេញពី​ក្នុងព្រៃ​មក​វ័ធ​ឈ្មោះ ទូច ឫទ្ធី ជា​បង​បណ្ដាល​ឲ្យ​រងរ​បូស​ធ្ងន់ ។​ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​ទទួល​ការសង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ស្ទឹងត្រែង​។​


គួរ​បញ្ជាក់ថា ខេត្តស្ទឹងត្រែង​មាន​ករណីបែបនេះ កើតឡើង​ជាច្រើនលើក​ម​ក​ហើយ ហេតុដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ  មេ​ត្ត​ប្រុងប្រយ័ត្ន​ពេល​ចូលទៅ​ក្នុងព្រៃ ពិសេស​ដោយពេល​នេះ​ជា​រដូវវស្សា​សត្វ សាហាវ​មាន​ជ្រូក និង​ពស់​ជាដើម អាចធ្វើ​ឲ្យ​អ្នកទទួល​រងគ្រោះ​៕

st1

 

Leave a Reply

(*) Required, Your email will not be published