ហៅ​ប្រពន្ធ​មិន​បើ​ក​ទ្វារ​ឱ្យ​ ទាញបំពង់​ទីបដេញវាយ ​ឪ​ក្មេក​មក​ជួយ វាយទាំង​ប្រពន្ធទាំង​ឪពុក​ក្មេក

, , Leave a comment

​រាជធានីភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​ឪពុក​ក្មេក​ប្ដឹង​ឱ្យ​នគរបាល​ចាប់ខ្លួន​ ខណៈ​ដែល​រូបគេ​ត្រឡប់​មក​ពី​ផឹកស្រា​វិញ​ ខឹង​ប្រពន្ធ​មិន​បើកទ្វារ​ឱ្យ​ក៏​យក​ដែក​បំពង់​ទីប​វាយ​ ពេល​ឃើញ​ដូច្នេះ

​ឪ​ក្មេក​បាន​ចូល​ទៅ​ ឃាត់​តែ​ត្រូវ​កូនប្រសា​ចិត្ដ​ភ្លើង​ដក​ដង​ទង់ជាតិ​ចាក់​ចំ​ចិញ្ចើម​ហូរ​ឈាម​រហាម​។​ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ ផ្ទះ​ជួល​ក្នុង​ក្រុម​ទី​៤​ ភូមិ​-​សង្កាត់​ទឹកថ្លា​ ខណ្ឌ​ សែន​សុខ​ ។​ ជនសង្ស័យ​ដែល​វាយ​ ប្រពន្ធ​ និង​ឪពុកក្មេក​ឈ្មោះ​អៀង​ ចាន់​ ស្រស់​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​បើកបរ​ រថយន្ដ​ ប្រពន្ធ​ឈ្មោះ​ ឆិល​ កូ​ឡាប​ អាយុ​ ២៦ ​ឆ្នាំ​ មុខរបរ​បម្រើ​ការងារ​ក្នុង​ហាង​ KOC​ ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ ស្នាក់​នៅ​កន្លែង​ កើតហេតុ​ ខាងលើ​ ។​

 

 

​តាម​ប្រភព​ព័ត៌មាន​បាន​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​បុរស​ជា​ប្ដី​បាន​ផឹក​ ស្រា​ស្រវឹង​មិនដឹង​មកពីណា​ទេ​ បាន​បើក​ រថយន្ដ​មក​ដល់​ផ្ទះ​ ហើយ​ឃើញ​ទ្វារ​មុខ​ ផ្ទះ​បិទ​ចោល​នោះ​បុរស​នេះ​ក៏​បាន​ស្រែក​ ហៅ​ប្រពន្ធ​ឱ្យ​បើកទ្វារ​ឱ្យ​។​ ពេល​ឮ​សំឡេង​ កូនប្រសារ​ស្រែកហៅ​កូនស្រី​បែប​នេះ​ ឪពុកក្មេក​ក៏​បាន​ស្រែ​កថា​ ទ្វារ​អត់​ចាក់​ សោ​ទេ​ បើកទ្វារ​ចូល​មក​ ។​ ដោយសារ​តែ​ជន​បង្ក​បាន​ផឹកទឹក​ប្ដូរ​និស្ស័យ​ណាមួយ​ខឹង​ប្រពន្ធ​មិន​បើកទ្វារ​ឱ្យ​ទៀត​នោះ​ក៏​ឈប់​រថយន្ដ​ចុះ​ទៅ​អូស​ប្រពន្ធ​ចេញពី​ក្នុង​បន្ទប់​មក​វាយ​។​ ពេល​ឃើញ​កូនប្រសា​វាយ​កូនស្រី​ដូចនេះ​ឪពុកក្មេក​ក៏​ចេញ​មក​ឃាត់​ ប៉ុន្ដែ​ត្រូវ​កូនប្រសា​ដក​ដងទង់​ជាតិ​ដែល​ដោត​នៅ​មុខ​ផ្ទះ​ចាក់​ទៅ​លើ​ឪពុកក្មេក​បណ្ដាល​ឱ្យ​រង​របួស​ចិញ្ចើម​ ហូរ​ឈាម​ ពេល​នោះ​ឪពុកក្មេក​ខឹង​ពេក​ ក៏​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​កូន​ ប្រសា​ភ្លាមៗ​តែ​ម្ដង​ ។​ ​បច្ចុប្បន្ន​ជន​បង្កហេតុ​ជា​ប្ដី​ និង​ជា​កូន​ ប្រសា​ចិត្ដ​ភ្លើង​កំពុង​ឃុំខ្លួន​បណ្ដោះ​ អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ សែន​សុខ​រង់ចាំ​បញ្ជូន​បន្ដ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

photo-2(23)

 

Leave a Reply

(*) Required, Your email will not be published