ឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឃុំ​ពង្រ​

, , Leave a comment

ខេត្តកំពង់ចាម ៖ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៣ ឯកឧត្តម ខៀវ  កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កោះសូទិន បានអញ្ជើញ​ចុះ​ទៅ​ធ្វើ​ការជួប​សំណេះសំណាល សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ជាង​៤០០​នាក់ នៅក្នុង​វត្ត​សុគន្ធា​រាម​ពង្រ ក្នុង​ឃុំ​ពង្រ ស្រុ​កោះសូទិន ខេត្តកំពង់ចាម។​

 

ឯកឧត្តម  ខៀវ  កាញារីទ្ធ បាន​ថ្លែង​នៅក្នុង​អង្គពិធី​នោះ​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន បាន​ខិតខំ​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ ដូចជា​ផ្លូវថ្នល់ សាលារៀន វត្ត​អារាម ដែលសមិទ្ធ​ផល​ទាំង​នេះ​ គឺ​សម្រាប់​​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា មិន​ដូចជា​អ្វីដែល​ក្រុម​គណបក្សប្រឆាំង តែងតែ​ធ្វើការ​ឃោសនា​អកុសល​ថា គណបក្ស​ប្រជាជន​ជា​អាយ៉ងយួន​នោះឡើយ ព្រោះ​ថា​​សមិទ្ធផល​ទាំងឡាយ​ដែល​រាជរដ្ឋាភិបាល​បាន​កសាងឡើង​អស់ទាំង​នេះ  គឺ​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន​ខ្មែរ មិនបាន​បម្រើ​ផលប្រយោជន៍​បរទេស​ណា​មួយ​នោះ​ទេ​ ។

 

ក្រុម​គណបក្សប្រឆាំង តែងតែ​និយាយ​អំពី​បញ្ហា​ព្រំដែន និង​បញ្ហា​ជនអន្តោប្រវេសន៍​យួន  មក​ធ្វើការ​បំ​ភ្លើ​ស និង​បំភ័ន្ត​ប្រជាជន ដើម្បី​ធ្វើជា​ប្រយោជន៍​ក្នុងការ​ឃោសនា​រក​សំឡេងឆ្នោត ។ ប៉ុន្តែ​ជាក់ស្តែង​យើង​ឃើញថា ផ្លូវថ្នល់ សាលារៀន និង​វត្ត​អារាម​ទាំងអស់ សុទ្ធតែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជា​អ្នកប្រើប្រាស់ កូន ចៅ​ខ្មែរ​យើង​ចូលរៀន​សាលា និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទៅ​វត្ត មិនឃើញ​មាន​យួន ឬ​បរទេស​ណាមួយ​មកប្រើប្រាស់ ឬ ចូលរៀន​នៅ​សាលា​យើង និង​ចូល​វត្ត​អារាម​របស់​យើង​ឡើយ ។ ដូច្នេះហើយ​ការងារ​ទាំងអស់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន បាន​ខិតខំ​កសាង​មកនេះ គឺ​សុទ្ធតែ​បម្រើ​ឲ្យ​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​ទាំងអស់ មិន​ដូច​គណបក្សប្រឆាំង​ដែល បាន​ចោទប្រកាន់​នោះឡើយ ។​

 

ឯកឧត្តម ខៀវ  កាញារីទ្ធ បាន​បន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺមាន​ធនធានមនុស្ស​គ្រប់គ្រាន់ មានការ​ពិចារណា និង​គិតគូរ​បាន​យ៉ាងច្បាស់ មុននឹង​ធ្វើការ​សម្រេច​ចិត្ត​អ្វីមួយ​ដើម្បី​ឲ្យ​មាន​គ្រឹះ​រឹងមាំ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា មានការ​អភិវឌ្ឍ និង​មានការ​រីកចម្រើន ដោយ​ចាប់ផ្តើម​ពី​គ្រឹះ​ក្រោម ឡើង​ទៅលើ​មិនមែន​ធ្វើ​អ្វីដែល​មើលឃើញថា​ល្អ ហើយ​គ្មាន​គ្រឹះ​រឹងមាំ​នោះទេ ។

 

ឯកឧត្តម ខៀវ កាញារីទ្ធ បានធ្វើការ​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ធ្វើការ​ពិចារណា និង​មើល​ឲ្យ​បាន​ត្រឹមត្រូវ​ថា​កន្លងមក​តើ​មាន គណ​បក្ស​ណា ដែល​បាន​កសាង និង​អភិវឌ្ឍន៍​ដូច​គណបក្ស​ប្រជាជន​ដែរឬទេ ? ហើយ​គណបក្ស​ណា​ដែល​បាន​សន្យា​ខ្យល់ តែ​មិន​បានធ្វើ​អ្វី​ដែលជា​ផល​ប្រ​យោ​ជន៍​សម្រាប់​ប្រជាជន​នោះ សូម​បងប្អូន​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ក្នុងការ​ជ្រើសរើស​តំណាងរាស្ត្រ សម្រាប់​អាណត្តិ​ទី​៥ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នេះ​ចៀសវៀង​ការជ្រើសរើស​ខុស​៕

៣

៤

៥

 

Leave a Reply

(*) Required, Your email will not be published