បុរសជន​ជាតិ​ចិន​​​ត្រូវ​ម៉ូតូ​បុក​បាក់ជើង​ ខណៈដែល​ដើរ​ឆ្លង​ផ្លូវ

, , Leave a comment

ខេត្ត​ក​ណ្តា​ល​ ​៖ បុរស​ជា​ជន​ជាតិ​ចិន​ម្នាក់​បាន​រង​របួស​បាក់​ជើង​ឆ្វេង​ ​ហើយ​ត្រូវ​បាន​រថ​យន្ត​សា​មុ​យ​ដឹក​យក​ទៅ​ធ្វើ​ការ​សង្គ្រោះ​នៅ​ម​ន្ទី​ពេទ្យ​ឯ​ក្រុង​ភ្នំពេញ​ ​បន្ទាប់​ពី​ជន​រង​គ្រោះ​រូប​នេះ​ដើរ​ឆ្លង​ផ្លូវ​ជាតិ​លេខ​៤ ហើយ​ត្រូវ​បាន​ម៉ូ​តូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ ​បើក​បុក​ពេញ​មួយ​ទំហឹង​ ​កាល​ពី​វេលា​ម៉ោង​២២ និង​១៥នាទី​ ​ថ្ងៃ​ទី​៦ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិ​ពងទឹក​ ​ឃុំ​ដំណាក់​អំពិល​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​ក​ណ្តា​ល​ ​។ ​ជន​រង​គ្រោះ​មាន​ឈ្មោះ​ ​លុយ​ ​ហឺ​ភីង​ ​ភេទ​ប្រុស​ ​អាយុ​៤៤ឆ្នាំ​ ​ជា​ជន​ជាតិ​ចិន​ ​មុខ​របរ​ជា​កម្ម​ករ​នៅ​ក្នុង​រោង​ចក្រ​ដែល​ទើប​សាង​សង់​ ​បច្ចុប្បន្ន​ស្នា​ក់​នៅ​ក្នុង​រោង​ចក្រ​ខាង​លើ​ស្ថិត​ក្នុង​ភូមិ​ជ្រៃ​ម​ង្គ​ ឃុំ​ដំណាក់​អំពិល​ ​ស្រុក​អង្គ​ស្នួល​ ​ជន​រង​គ្រោះ​បាន​រង​របួស​បាក់​ជើង​ឆ្វេង​ ​។

 

 

សាក្សី​នៅ​កន្លែង​កើត​ហេតុ​និយាយ​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​បុរស​ជា​ជន​ជាតិ​ចិន​ ​ខាង​លើ​បាន​ដើរ​ម្នាក់​ឯង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ។ លុះ​ដើរ​មក​ដល់​ចំណុច​កើត​ហេតុ​បុរស​ជា​ជន​ជាតិ​ចិន​ខាង​លើ​បាន​ដើរ​ឆ្លង​ផ្លូវ​ជាតិ​លេខ​៤ក្នុង​ទិស​ដៅ​ពោះ​ជើង​ទៅ​ត្បូង​ ​ខ​ណៈ​ដើរ​បាន​ប៉ុន្មាន​ជំ​ហ៊ាន​ ​ម៉ូ​តូ​មួយ​គ្រឿង​មិន​ចាំ​ម៉ា​ក​បាន​បើក​បោះពួយ​មក​យ៉ាង​លឿន​គេច​មិន​ទាន់​​ក៏​បុក​ជន​រង​គ្រោះ​ដួល​នៅ​លើ​ផ្លូវ​ជាតិ​បាក់​ជើង​ម្ខាង​តែ​ម្ត​ង​ ​។ ក្រោយ​ពី​កើត​ហេតុ​ម៉ូ​តូប​ង្ក​ហេតុ​មិន​បាន​ដួល​នោះ​ទេ​ ​ហើយ​អ្នក​បើក​ប​រក៍​បាន​បន្ថែម​ល្បឿន​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ត​ង​ ​។ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​កើត​ឡើង​ជន​រង​គ្រោះ​ត្រូវ​បាន​រថ​យន្ត​សា​មុ​យ​ដឹក​យក​ទៅ​ធ្វើ​ការ​សង្គ្រោះ​នៅ​ម​ន្ទី​ពេទ្យ​មួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ​បាត់​ទៅ​ ​៕

07.07.2013

 

Leave a Reply

(*) Required, Your email will not be published