ផ្ទុះ​ឆេះ​រថភ្លើង​នៅ​កាណាដា​ សម្លាប់​មនុស្ស​៥​​នាក់ និង​​៤០​នាក់​​បាត់​ខ្លួន​

, , Leave a comment

សារព័ត៌មាន ​Channelnewsasia ​បាន​រាយការណ៍​​ថា​ យ៉ាង​​ហោច​ណាស់​មាន​មនុស្ស​ ៥​នាក់​បាន​ស្លាប់​ និង​៤០​នាក់​​ទៀត​បាន​បាត់​ខ្លួន​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ឆេះ​រថភ្លើង​​ដឹង​ប្រេង​មួយ​​​នៅប្រទេស​កាណាដា​​​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​​ទៅ។​​​​ ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ ១ និង​២០​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ២៥០​គីឡូម៉ែត្រ​ភាគ​ខាងកើត​​រដ្ឋ ​Montreal ​​នៃ​ប្រទេស​កាណាដា។ យោង​តាម​អ្នកនាំពាក្យ​ អាជ្ញាធរ​ប៉ូលិស​​​​ បាន​រាយការណ៍ថា​ ការ​ផ្ទុះ​ឆេះ​រថភ្លើង​ខាងលើ​ដោយ​សារ​​កង់​ថយ​ភ្លើង​បាន​រអិល​ធ្លាក់​ចេញ​ពី​តួ​ផ្លូវ បន្ទាប់​ពី​​​​បើកបរ​ហួស​​ល្បឿន​កំណត់។ អ្នកនាំពាក្យ​រូប​នេះ​ ​បាន​បន្ត​ទៀត​ថា ការ​ផ្ទុះ​ឆេះ​នេះ​​មិន​​ត្រឹម​តែ​សម្លាប់​មនុស្ស​​ប៉ុណ្ណោះ​ទេ​​ ​ថែម​ទាំង​​បាន​​បំផ្លិចបំផ្លាញ​​​សំណង់​អគារ​​ រួម​ទាំង​លំនៅឋាន​ផ្សេងៗ​ទៀត​របស់​ប្រជាពលរដ្ឋ​​ ដែល​រស់​នៅ​ជិត​នោះ​​​។

 

 

រី​ឯ​អ្នកនាំពាក្យ​ស្ថានីយ​រថភ្លើង Atlantic ​វិញ​បាន​អះអាង​ថា រថភ្លើង​ខាងលើ​នេះ​បាន​​ផ្ទុក​ប្រេង​ឆៅ​ចំនួន​ ៧២​កាឡុង ហើយ​ការ​ផ្ទុះ​ឆេះ​នេះ ​​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​​ប្រើ​ពេល ​១៨​ម៉ោង​ទើប​​អាច​​គ្រប់គ្រង​ស្ថានការណ៍​​​ទាំងស្រុង​បាន។ មនុស្ស​ប្រមាណ​​ ​២០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​កន្លែង​កើតហេតុ​ភ្លាមៗ​​ ខណៈ​​ដែល​ប្លុក​លំនៅឋាន​ចំនួន​ ៤​កន្លែង​ដែល​នៅ​ជិត​នោះ ​ ត្រូវ​រង​ការ​ខូចខាត​ដោយ​សារ​ការ​ផ្ទុះ​នេះ៕​​

Train-Crushed 19 Story 02 (A) canada-train-derailment

 

Leave a Reply

(*) Required, Your email will not be published