សម្តេច​តេជោ ហ៊ុន សែន ប្រ​កាស​សាងសង់​ផ្សារ​ដើម​ក្រឡាញ់​ឡើ​ងវិញ ក្រោម​ចំណាយ​ថវិកា​អស់​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក​

, , Leave a comment

ខេត្តសៀមរាប ៖ នៅ​ ព្រឹក​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៣ នេះលោក ឃឹម ប៊ុន​សុង ជា​​អភិបាលខេត្តសៀមរាប លោក ឆាយ សុផល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាង មណ្ឌល​សៀមរាប របស់​គណបក្ស​ ប្រជាជន បាន​ចុះ​ទៅ​ជួប​ជាមួយក្រុម​អាវ​ជីករនៅ​ផ្សារ​ដើម​ក្រ​ឡាញ់​ និង​​បា​ន​ប្រ​កាស​ប្រាប់​ពួកគាត់​ទាំង​អស់គ្នា​ថា សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​​ចក្រ​កម្ពុជា បាន​ចេញ​បញ្ជា​ឲ្យ​អា​ជ្ញា​ធរ​ខេត្ត​សៀម​រាប ចាប់​ផ្តើម​កសាង​ផ្សារ​ដើមក្រ​ឡាញ់​នេះ​ឡើង​វិញ ក្រោម​ចំណាយ​ថវិកា​អស់​ជាង​៣០​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។

 

​ការ​ប្រ​កាស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ក្រុមអាជីវករ​ប្រមាណ​១៥០​ នាក់ នាក់​ក្នុងចំណោម​ម្ចាស់​តូប​ទាំង​២០០ បានសម្រេច​ដាក់​បណ្តឹង​ទាម​ទារ​​ឱ្យ​មាន​ការទទួលខុសត្រូវ  និង​សុំឱ្យ​អាជ្ញាធរ​អន្តរាគមន៍​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជួយ​សាងសង់​ផ្សារ​ដើម​ក្រឡាញ់​ឱ្យមាន​ដំបូល មាន​ផ្លូវ និង​បរិស្ថាន​ល្អ​ឡើងវិញ ។

 

គួរ​បញ្ជាក់​ថា​ ផ្សារ​ដើម​ក្រឡាញ់​នេះ​ជា​ផ្សារ វិនិយោគ មាន​ថៅកែ​ឈ្មោះ សុខ សារ និង​ប្រពន្ធ​ឈ្មោះ សុខ ហ្វា​ទី ជា​ខ្មែរ​ឥ​ស្លាម និង ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​ពីរ​។ ​ផ្សារ​នេះ​មាន​ទីតាំងនៅ​លើដី​រដ្ឋ​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ដោយមាន​តូប​លក់ដូរ​សរុប​ប្រមាណ​៤០០ ។​ ចំពោះ​គ្រោះ​អគ្គិ​ភ័យ​នេះ​ដែរ សមត្ថ​កិច្ច​បានធ្វើ​ការ​អន្តរា​គមន៍ ដោយ​បាន​ប្រើ​ប្រាស់​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន​១០​គ្រឿង ដើម្បី​បាញ់​ពន្លត់ តែ​ដោយ​សារ​តែ​ស្ថានភាព​ផ្លូវ​មាន​សភាព​តូច​ចង្អៀត​ ពិបាក​ធ្វើ​ឲ្យ​រថ​យន្ត​បាន​ចូលទៅដល់​ជិតអណ្តា​ត​ភ្លើង។

 

​ប្រភពព័ត៌មាន​ពីសា​ក្សី​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា មូល​ហេតុដែល​បង្កឱ្យមាន​គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង គឺ​ផ្តើមចេញពី​តូប​លក់​ខោ​អាវ​ចំនួន​៣​តូប​នៅ​កណ្តាល​ផ្សារ ហើយ​ក៏បាន​រាលដាល​ពី​តូប​មួយ​ទៅ​តូប​មួយទៀត​ដែល​ភាគច្រើន​មានឥ​វ៉ាន់​ងាយ​ នឹង ឆេះ​ដូចជា តូប​លក់​សម្លៀក​បំ​ពាក់ គ្រឿងក្រអូប គ្រឿងទេស តូប​អ៊ុតសក់ តូប​លក់​ចានឆ្នាំង​ជាដើម បង្កើតបានជា​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​ចេញ​ពន្លឺ​ក្រហមឆ្អៅ ពេញ​ក្រុង​តែម្តង  បណ្តា​លឲ្យ​ទំហំ​នៃការ​ខូច​ខាត​មាន​ដល់ជាង​ ១​លាន​ដុល្លារ​អា​មេ​រិក​។​

 

​គួររំលឹកថា នេះ​ជាការ​ឆេះ​ផ្សារ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​ពីរ ហើយ​សម្រាប់​ក្រុង​ទេសចរណ៍​សៀម​រាប បន្ទាប់ពី​មានការ​ឆេះ​ផ្សារ​រាត្រី​ឈ្មោះ​  «​សៀមរាប​» កាលពី​ចុងឆ្នាំ​២០១២ កន្លងទៅ ដោយបាន​ឆក់យក​ជីវិត​មនុស្ស​ស្រី​ប្រុស​ចំនួន​៨​នាក់ និង​របួស​២​នាក់ រួមទាំង​ខូចខាត​អស់​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១​លាន​ដុល្លារ​អាមេរិក ដែល​រហូត​មកទល់ពេលនេះ​កំពុងស្ថិត​នៅក្នុង​ការប្តឹង​ប្ត​ល់​ទាមទារ​ឱ្យ ម្ចាស់​ផ្សារ​នោះ​ទទួលខុសត្រូវ​នៅឡើយ ៕

aaa

aa

 

 

Leave a Reply

(*) Required, Your email will not be published