គ្រាន់តែ​គេ​មើលមុខ នាំគ្នា​យក​ដំបង​ព្រួត​វាយ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

, , Leave a comment

​ក្រុង​ប៉ោយប៉ែត ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ ដោយសារតែ​ត្រូវ​ក្មេងស្ទាវ​មួយក្រុម បាន​ព្រួត​គ្នា​វាយ​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ ឈាន​ចូល​​ថ្ងៃ ទី​០៧ ខែកក្កដា ឆ្នាំ​២០១៣ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែតដោយ​ពួកក្រុម​ក្មេងស្ទាវ​ទាំងនោះ ខឹង​បុរសរងគ្រោះ​ដោយ​សារ​តែ​មើលមុខ​ពួកគេ​។​

 

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​មានឈ្មោះ ស្រ៊ាង អាយុ​៤០​ឆ្នាំ មានមុខរ​បរជា​អ្នករត់ម៉ូតូឌុប​។  ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា នៅ​យប់កើតហេតុ​គេ​ឃើញ​ក្មេងស្ទាវ​៣​នាក់​ដើរមក​បត់ជើងតូច​នៅក្បែរ​កន្លែង​ ដែល​បុរសរងគ្រោះ​កំពុង​អង្គុយ ខណៈនោះ​បុរសរងគ្រោះ​បាន​​មើលមុខ​ក្រុមក្មេងស្ទាវ​ទាំង​៣​នាក់​។ ភ្លាមនោះ​ពួកក្រុម​ស្ទាវ​ទាំងនោះ ក៏​ដើរទៅ​សួរ​ជនរងគ្រោះ​ថា «​មើលមុខ​អី​» បុរស​រងគ្រោះ​ក៏​ឆ្លើយតប​វិញ​ថា «​មើល​ផង​មិនបាន​» ។ គ្រាន់តែ​និយាយ​តែ​ប៉ុណ្ណេះ ពួកក្រុម​ក្មេងស្ទាវ​បាន​ដើរទៅ​បាត់ លុះ​មួយសន្ទុះ​ក្រោយមក​ពួកគេ​បាន​ត្រឡប់មកវិញ ដោយ​កាន់​ដំ​បង​ក្នុង​ដៃ មក​ធ្វើការ​ព្រួត​វាយ​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បាក់ដៃ ជើង ខូចខាត​ម៉ូតូ​១​គ្រឿង​  និង​បាត់​ទូរស័ព្ទ​១​គ្រឿង​។​

 

​បន្ទាប់ពី​កើតហេតុ ពួកក្រុម​ជនល្មើស​បាននាំគ្នារ​ត់បា​ត់​ស្រមោល ចំណែក​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនមក​ធ្វើការ​សង្គ្រោះបន្ទាន់​នៅ​ មន្ទីរពេទ្យ​។ បច្ចុ​ប្ប​ន្ន សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​រក​ជនល្មើស​ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​ ទៅតាម​ផ្លូវច្បាប់​៕

22 55

 

Leave a Reply

(*) Required, Your email will not be published