បុរស​ម្នាក់​ចង​ក​ធ្វើ​អត្ត​ឃាត​ដោយ​ពុំ​ដឹង​មូល​ហេតុ​

, , Leave a comment

ខេត្ត​ក​ណ្តា​ល​ ​៖ បុរស​ម្នាក់​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ប្រទះ​ឃើញ​ចង​ក​ស្លាប់​នៅ​លើ​ដើម​ក្រខុប​ ​ខាង​មុខ​ផ្ទះ​ ​ស្ថិត​ក្នុង​ភូមិ​កោះ​គរ​ ​ឃុំ​រកា​ខ្ពស់​ ​ស្រុក​ស្អាង​ ​ខេត្ត​ក​ណ្តា​ល​ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​

កាល​ពី​វេលា​ម៉ោង​៤ទៀប​ភ្លឺ​ ​ថ្ងៃ​ទី​៧ ខែ​ក្ក​ដា​ ​ឆ្នាំ​២០១៣។ តាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​ឈ្មោះ​ ​ស្រ៊ី​ មុ​ន្នី​ អាយុ​៤៥ឆ្នាំ​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ថា​ ​ការ​ដែល​ប្តី​របស់​គាត់​សម្រេច​ចង​ក​ធ្វើ​អត្ត​ឃាត​នេះ​ ​គឺ​រូប​គាត់​(ប្រពន្ធ​) ពុំ​បាន​ដឹង​ពី​មូល​ហេតុ​នោះ​ទេ​ ​កាល​ប្តី​របស់​គាត់​នៅ​រស់​តែង​តែ​ដើរ​ផឹក​ស៊ី​ស្រ​វឹង​ជោក​ជាំ​មិន​លួស​ថ្ងៃ​នោះ​ទេ​ ​ ​ហើយ​ក្រោយ​ពី​ស្រ​វឹង​តែង​តែ​វាយ​ធ្វើ​បាប​រូប​គាត់​ជា​ប្រពន្ធ​រាល់​ថ្ងៃ​មិន​ដែល​ខាន​ទេ​ ​។

 

ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថ​កិច្ច​ទៀត​ថា​ ​ប្តី​របស់​គាត់​មាន​ឈ្មោះ​ ​ស្រេង​ ​សំអាត​ ​អាយុ​៤៧ឆ្នាំ​ ​មុខ​របរ​ជា​កសិករ​ ​បច្ចុប្បន្ន​រស់​នៅ​ផ្ទះ​ជាមួយ​គ្នា​ស្ថិត​ក្នុង​ភូមិ​កោះ​គរ​ ​ឃុំ​រកា​ខ្ពស់​ ​ស្រុក​ស្អាង​ ​។ រូប​គាត់​និង​ប្តី​បាន​រៀប​ការ​ជាមួយ​គ្នា​អស់​រ​យៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​រហូត​មាន​កូន​ចៅ​ជាមួយ​គ្នា​ទៀត​ផង​ ​។ ក្រោយ​ពី​ចាប់​ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង​ ​ប្តី​របស់​គាត់​បាន​កែ​ប្រែ​ច​រិ​ក​មិន​គិត​ខិតខំ​ធ្វើ​ការងារ​ ​និង​ស្រែ​ចម្ការ​ ​ដើម្បី​យក​ប្រាក់​មក​ផ្គង់​ផ្គង់​ជីវភាព​នៅ​ក្នុង​គ្រួសារ​ទេ​ ​គឺ​គិត​តែ​ពី​ដើរ​ផឹក​ស៊ី​ជាមួយ​មិត្ត​ភក្តិ​នៅ​ក្នុង​ភូមិ​ស្រ​វឹង​ស្ទើរ​រាល់​ថ្ងៃ​ ​។

 

ស្ត្រី​ ស្រ៊ី​ មុ​ន្នី​ បាន​បញ្ជាក់​ថា​ ​ក្រោយ​ពី​រូប​គាត់​(ប្តី​) ត្រ​ឡប់​មក​ពី​ផឹក​ស៊ី​វិញ​តែង​តែ​រក​រឿង​ឈ្លោះ​ប្រកែក​ ​និង​វាយ​មក​លើ​រូប​គាត់​ដែល​ជា​ប្រពន្ធ​ ​និង​កូន​ថែម​ទៀត​ ​តែ​ពុំ​ធ្ងន់ធ្ងរ​នោះ​ទេ​ ​។ រហូត​មក​ដល់​ថ្ងៃ​ទី​៦ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២០១៣ ប្តី​របស់​គាត់​បាន​ផឹក​ស៊ី​ស្រ​វឹង​ជោក​ជាំ​ទៀត​ ​និង​បាន​និយាយ​រក​រឿង​ឈ្លោះ​ជាមួយ​រូប​គាត់​(ប្រពន្ធ​) តែ​នៅ​ល្ងាច​នោះ​គាត់​មិន​បាន​តប​ត​ទេ​ ​ទើប​ប្តី​របស់​គាត់​ចូល​ដេក​នៅ​ក្នុង​ផ្ទះ​បាត់​ទៅ​ ​។ លុះ​ដល់​វេលា​ម៉ោង​៤ទៀប​ភ្លឺ​ ​រូប​គាត់​ភ្ញាក់​ពី​ដំណេក​ចេញ​មក​ក្រៅ​ផ្ទះ​ ​ក៏​ប្រទះ​ឃើញ​ប្តី​ចង​ក​ស្លាប់​នៅ​លើ​ដើម​ត្រ​ខុប​មិន​ដឹង​ពី​ពេល​ណា​ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដឹង​ដល់​ប្រជា​ពលរដ្ឋ​តែ​ម្ត​ង​ ​។

 

ក្រោយ​ពី​មាន​ហេតុ​ការណ៍​កើត​ឡើង​ ​សមត្ថ​កិច្ច​នគរបាល​មូល​ដ្ឋា​ន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ធ្វើ​ការ​ពិ​និត្យ​ ​និង​បាន​អះអាង​ថា​ ​ជន​រង​គ្រោះ​ពិត​ជា​បាន​ចង​ក​ធ្វើ​អត្ត​ឃាត​ដោយ​ខ្លួន​ឯង​ប្រាកដ​មែន​ ​ដោយ​ជន​រង​គ្រោះ​បាន​យក​ខ្សែ​អង្រឹង​ចង​ភ្ជាប់​ជាមួយ​មែក​ក្រខុប​នៅ​ខាង​មុខ​ផ្ទះ​ ​ដើម្បី​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន​ ​។ បន្ទាប់​ពី​ធ្វើ​ការ​ពិ​និត្យ​រួច​មក​សមត្ថ​កិច្ច​នគរបាល​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ទទួល​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ​៕

008(3)

 

Leave a Reply

(*) Required, Your email will not be published