ស៊ិន រតនា​ គ្រោង​ភ្ជាប់​ពាក្យ​នៅ​ខែកត្តិក

, , Leave a comment

តារា​សម្ដែង​ និង​ម៉ូដែលកញ្ញា​ស៊ិន រតនា បាន​បង្ហើប​ប្រាប់ថា គ្រោង​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​នៅ​ក្នុង​អំឡុង​ខែ កត្តិក ជា​មួយ​នឹង​គូរ​ដណ្ដឹង​របស់​នាង​ដែល​ជា​​អាណិកជន​ខ្មែរ​​រស់​នៅ​ប្រទេស​បារាំង។ កញ្ញា​ស៊ិន រតនា​បាន​ឲ្យ​ដឹង​ថា ជម្លោះ​រវាង​នាង​នឹង​សង្សារ បាន​វិល​មក​រក​សភាព​ដើម​វិញ​ហើយ បន្ទាប់​ពី​សម្របសម្រួល​តាម​ទូរសព្ទ​​ជា​ច្រើន​លើក​ច្រើន​សារ​កន្លង​មក​។

នាង​បាន​លើក​ឡើង​ថា ជា​រឿង​ធម្មតា​ស្នេហា​តែង​តែ​មាន​ការ​ប្រចណ្ឌ​​ខឹង​នឹង​គ្នា​ជៀស​មុន​ផុត​ឡើយ សំខាន់​ឲ្យ​តែ​កុំ​យក​ឈ្នះ​រៀង​ៗ​ខ្លួន ហើយ​អត់​ឱន​ឲ្យ​គ្នា​នោះ គឺ​វា​មិន​អាច​ឈាន​ទៅ​រក​ផ្លូវ​បំបែក​នោះ​ឡើយ។ នាង​ប្រាប់​ថា សង្សារ​របស់​នាង​​ប្រចណ្ឌ​ខឹង​នាង​កន្លង​មក​​ ក៏​ព្រោះ​គាត់​ស្រលាញ់ នាង​យល់​ពី​អារម្មណ៍​​សង្សារ​របស់​នាង ។ ដូច្នេះ​ហើយ​ទើប​មាន​ការ​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅមក​។ នៅ​ដើម​ខែ​កញ្ញា​ខាងមុខ​នេះ​ សង្សារ​របស់​ស៊ិន រតនា នឹង​វិល​ត្រឡប់​ពី​ប្រទេស​បារាំង​មក​លេង​ស្រុក​កំណើត​។ ស៊ិន រតនា​ និយាយ​ថា គាត់​អាច​មក​លេង​យូរ​ខែ ឬ​អាច​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​តែម្ដង​ក៏​ថា​បាន។

 
ក្នុង​អំឡុង​ខែ វិច្ឆិកា ឆ្នាំ ២០១៣ ដែល​ត្រូវ​នឹង​ខែ កត្តិក ខាង​មុខ​នេះ នាង​គ្រោង​នឹង​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​​ជា​មួយ​គ្នា ដោយ​បច្ចុប្បន្ន​ចាស់ទុំ​បាន​ដឹង​លឺ​អស់​ហើយ។ ទោះបីជា​កញ្ញា​ស៊ិន រតនា បាន​បង្ហើប​ប្រាប់​ពី​គម្រោង​ភ្ជាប់​ពាក្យ​ជា​មួយ​សង្សារ​សំណព្វចិត្ត​ដែល​​កន្លង​មក​​ធ្លាប់​​លេចឮ​​រឿង​ឈ្លោះប្រកែក​នឹង​គ្នា​ ដោយ​សារ​តែ​ការ​​ប្រចណ្ឌ​ក្ដី ក៏​តារា​ម៉ូដែល​​ប្រចាំ​​ក្រុមហ៊ុន​ស្រា Johnnie walker រូប​នេះ​មិន​បាន​​ប្រាប់​ពី​ថ្ងៃ​ចូល​រោង​ជ័យ​នៅ​ឡើយ​ទេ ។ រតនា​លើក​ឡើង​​ជា​ចុង​ក្រោយ​ថា អត់​ទាន់​ប្រាប់​ទេ ចាំ​បោះ​ធៀប​ហើយ ប្រកាស​ជា​សាធារណៈ​តែ​ម្ដង៕

8 (1) 8ប្រភព សប្បាយ

 

Leave a Reply

(*) Required, Your email will not be published