តារា​ម៉ូដែល​សិចស៊ី​ Miranda Kerr ​ទម្លាយ​អាថ៌កំបាំង​ចំណង​ស្នេហ៍​ជោគជ័យ

, , Leave a comment

តារា​ម៉ូដែល​សិចស៊ី Miranda Kerr បាន​​ទម្លាយ​ពី​អាថ៌កំបាំង​ដែល​ធ្វើ​ឱ្យ​​​ចំណង​ស្នេហ៍​ចាប់​តាំង​ពី​រៀប​អាពាហ៍ពិពាហ៍​​​រវាង​នាង​ និង​ស្វាមី​​ Orlando Bloom តួ​សម្ដែង​អង់គ្លេស​​​​​​ទទួល​បាន​ជោគជ័យ​​ថា​មក​ពី​នាង​ បាន​​ផ្ដល់​សិទ្ធិឲ្យស្វាមី​ក្តោបក្តាប់ការងារ​នៅផ្ទះ។ តារាម៉ូដែល​ជនជាតិអូស្ត្រាលី ​ខាង​លើ​ទទួល​ស្គាល់​ថា​ រឿង​សំខាន់​បំផុត​សម្រាប់​ជីវិត​គូគឺ​​ត្រូវ​តែ​ដឹង​ថា​ បុរស​ចូលចិត្ត​ឲ្យ​ស្ត្រី​ពឹងផ្អែក​លើ​គេ​ ទោះ​ជា​រឿង​នោះ​ស្ត្រី​ខ្លួន​ឯង​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​ក៏​ដោយ​ ។​ រឿង​សំខាន់​បំផុត​មួយ​ទៀត​នោះ​ ​គឺ​បុរស​ចូលចិត្ត​ឲ្យ​យើង​សុំ​ជំនួយ​ពី​គេ​ជា​ជាង​គិត​ថា​ ខ្លួន​ឯង​ធ្វើ​បានគ្រប់យ៉ាង។
តារា​ម៉ូដែល​ម្ចាស់​ពាន​រង្វាន់​ស្រ្តី​សិច​ស៊ី​បំផុតបាន​ប្រាប់​អ្នក​ព័ត៌មាន​បន្ថែម​ទៀត​ថា​ នាង​យល់​ថា​​ស្ត្រីគ្រប់រូបមិន​គួរ​គិត​ថា​ខ្លួនឯង​ជា​នារី​ហើយ​ត្រូវ​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ទេ ​។ បច្ចុប្បន្ន​អាជីព​របស់​ Miranda កំពុង​តែ​ជោគជ័យ​និង​បោះជំហាន​ទៅ​មុខ​ដូច្នេះ​អ្វី​ដែល​ល្អ​សម្រាប់​នាង​ពេល​ទៅ​ដល់​ផ្ទះ​វិញ​គឺ​ ការ​សម្រាក ​។ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​តារា​ម៉ូដែល​វ័យ​ ៣០ ​ឆ្នាំ​ដ៏​ស្រស់​ស្អាត​​បាន​ធ្វើ​ឲ្យ​ក្រុមការងារ​ថត​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ផលិតផល​ថែរក្សា​ស្បែក​មួយ​​មើល​ឃើញ​នូវ​ទស្សនីយភាព​ដ៏​ត្រជាក់​ភ្នែក​​នឹក​ស្មាន​មិន​ដល់​ មុន​នឹង​នាង​ប្រវេប្រវា​ទាញ​​រ៉ូប​របស់​នាង​គ្រប    ​​ពី​លើ​រោងចក្រ​ទឹកដោះគោ​នាង​វិញ៕

Miranda-real-secret-success-married-Sabay

 

Leave a Reply

(*) Required, Your email will not be published