រូប​ពិត​និង​រូប​ក្រមួន​របស់​ Adele មួយ​ណា​ឡូយ​ជាង​?

, , Leave a comment

កាល​ពី​ម្សិលមិញ​ សារមន្ទីរ​នៅ​ទី​ក្រុង​ឡុងដុង​ បាន​បង្ហាញ​រូប​ក្រមួន​របស់​តារា​ចម្រៀង​ដ៏​ល្បី​គឺ​ Adele ដែល​ទើប​តែ​បាន​ធ្វើ​បញ្ចប់​រួច​រាល់​ថ្មី​ៗ​នេះ​។ ក្រុម​ការ​ងារ​ធ្វើ​រូប​ក្រមួន ​បាន​សម្រេច​យក​រូប​ភាព​របស់​ Adele កាល​ពី​នាង​បាន​ចូល​រួម​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់ Grammy Awards ក្នុង​ឆ្នាំ​២០១២​ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​គឺ​រូប​ក្រមួន​នេះ​មាន​សម្រស់​ស្អាត​ជាង​រូប​ពិត​របស់​នាង​ ដោយ​សារ​រូប​ក្រមួន​មាន​រាង​ស្វែល​ស្អាត​ព្រម​ទាំង​មាន​មាត់​តូច​ស្អាត​។

 

 

អ្នក​ស្រី​ Nicole Fenner ជា​អ្នក​គ្រប់​គ្រង ​ក្រុម​ការ​ងារ​ធ្វើ​រូប​ក្រមួន​ បាន​លើក​ឡើង​ថា​ មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ចិត្ត​បង្កើត​រូប​ក្រមួន ​Adele ឡើង​ដោយ​សារ​តែ​មាន​សំណូមពរ​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំ​ទ្រ​របស់​តារា​ចម្រៀង​​រូប​នេះ​ស្នើ​សុំ​ឲ្យ​ធ្វើ​រូប​នាង​ ហើយ​ព្រម​ទាំង​រួម​ផ្សំ​ជា​មួយ​ភាព​ជោគជ័យ​របស់​នាង​ក្នុង​វិស័យ​ចម្រៀង​នេះ​។ អ្នក​ស្រី​សង្ឃឹម​ថា ​តាម​រយៈ​រូប​ក្រមួន​​របស់ Adele នេះ​ ពិតជានឹង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ច្រើន​មក​ពី​គ្រប់​ទិស​ទី​ជុំវិញ​ពិភព​លោក​ចូល​មក​ទស្សនា​ព្រម​ទាំង​ផ្ដិត​យក​រូបភាព​នេះ​៕

article-2354594-1AA2C16F000005DC-351_634x456 article-2354594-1AA2B722000005DC-882_634x471 article-2354594-1AA2AF41000005DC-456_634x982 article-2354594-1AA4258D000005DC-785_306x795

 

Leave a Reply

(*) Required, Your email will not be published