ភ្នំភ្លើង​ម៉ិ​ក​ស៊ី​កូ​ព្រួស​ផ្សែង​បង្ខំ​អាកាសយានដ្ឋាន​ផ្អាក​ការ​ហោះហើរ​បណ្ដោះ​អាសន្ន​

, , Leave a comment

​កាលពី​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៣​ ភ្នំភ្លើង​ស្ថិត​នៅ​រដ្ឋ​ម៉ិ​ក​ស៊ី​កូ​ដែល​មាន​ ឈ្មោះ​ហៅ​ថា​ Popocatepetl​ ស្ថិត​នៅ​ ចម្ងាយ​ប្រមាណ​៥៥​គីឡូម៉ែត្រ​ភាគ​ខាង​ ត្បូង​ទីក្រុង​នោះ​បាន​ព្រួស​ផ្សែង​និង​ផេះ​ ទៅ​លើ​លំហអាកាស​ជា​ហេតុ​បង្ខំ​ឱ្យជើង​ ហោះហើរ​ឆ្លងកាត់​ទៅ​មក​ទីក្រុង​ម៉ិ​ក​ស៊ី​កូ​ ៤​ជើង​សម្រេច​ប្រកាស​ផ្អាក​ដំណើរការ​ បណ្ដោះអាសន្ន​ដើម្បី​ចៀសវាង​គ្រោះ​ ថ្នាក់​ជាយថាហេតុ​ ។​

 
​អ្នកនាំពាក្យ​របស់​អាកាសយានដ្ឋាន​ ប្រចាំ​នៅ​រដ្ឋ​ម៉ិ​ក​ស៊ី​កូ​ លោក​ Jorge​ Andres​ Gomez​ បាន​ប្រកាសប្រាប់​ តាម​បណ្ដាញ​ទូរទស្សន៍​ថា​ ជើងហោះហើរ​ American​ Airlines,​ US​ Airways,​ Delta​ Airlines​ និង​ជើងហោះហើរ​ Alaska​ Airlines​ បាន​សម្រេច​ផ្អាក​ការ​ ហោះហើរ​ទៅ​ និង​មក​កាន់​រដ្ឋ​ម៉ិ​ក​ស៊ី​កូ​ ជា​បណ្ដោះអាសន្ន​ ។​ ប៉ុន្ដែ​បើ​តាម​ប្រភព​ AFP​ បាន​ផ្សាយ​ថា​ ជើងហោះហើរ​រហូត​ ដល់​៤៧​ជើង​បាន​ផ្អាក​ការ​ហោះហើរ​ ។​

 
​អ្នកនាំពាក្យ​ខាងលើ​បាន​បន្ដ​ថា​ “​ទោះ​ យ៉ាងណា​ ផេះ​ និង​ផ្សែង​ដែល​ព្រួស​ចេញ​ ពី​ភ្នំភ្លើង​ខាងលើ​នេះ​មិន​អាច​គំរាម​ កំហែង​ដល់​ប្រតិបត្ដិការ​ហោះហើរ​ ឬ​ ប៉ះពាល់​ដល់​ឧបករណ៍​អ្វី​ឡើយ​ ។​ ប៉ុន្ដែ​ ការ​ប្រកាស​ផ្អាក​ជើងហោះហើរ​នោះ​ជា​ សិទ្ធិ​របស់​ពួក​គេ​ គ្មាន​ចំណោទ​ ឬ​បញ្ហា​ អ្វី​កើតឡើង​ឡើយ​”​ ។​

 

ភ្នំភ្លើង​ Popocatepetl​ បាន​ហ៊ុយ​ ផ្សែង​ និង​ផេះ​តាំងពី​ខែមេសា​ ឆ្នាំ​២០១៣​   មក​ម្ល៉េះ​ ហើយ​នៅ​ពេល​នេះ​ អាជ្ញាធរ​ ចេញ​បម្រាម​“​កាត​លឿង​លំដាប់​ទី​៣”​ ឱ្យ​ពលរដ្ឋ​នៅ​ក្បែរ​នោះ​ ក៏​ដូច​ជា​ការ​ ហោះហើរ​ឆ្លងកាត់​មានការ​ប្រុង​ប្រយ័ត្ន​ អំឡុង​ពេល​២៧​ថ្ងៃ​ ហើយ​មជ្ឈមណ្ឌល​ បង្កា​គ្រោះ​មហន្ដរាយ​ជាតិ​បាន​ប្រកាស​ ថា​ភ្នំភ្លើង​ទំហំ​៥.៤៥២​ម៉ែត្រ​នេះ​បាន​ ចាប់ផ្ដើម​កម្រើក​ឡើ​វិញ​ ហើយ​ព្រួស​ ផេះ​ ហ្គា​ស​ ឧស្ម័ន​ និង​ផេះ​ទៅ​លើ​លំហ​អាកាស​ ៕

popocatepetlafp_2199570c images.jpgss(1)

 

Leave a Reply

(*) Required, Your email will not be published