​ដេ​ប៉ូល​ក់​ឈើធំ​ៗ​ ៣​ ក​ន្លែ​ងនៅ​ក្រុ​ង​សៀ​ម​រា​ប​ទ​ទួ​ល​ទិញ​ឈើ​ខុ​ស​ច្បា​ប់​ពី​លោ​ក​ ​កែ​វ​ ​សុធា​

, , Leave a comment

ខេត្ត​សៀ​មរា​ប​ ​៖​ ​ប​ទ​ប​ញ្ជា​ស្តី​ពី​កា​រ​បង្កា​រ​ប​ង្ក្រាប​ទ​ប់​ស្កា​ត់​កា​រ​ដឹក​ជ​ញ្ជូ​ន​ឈើ​ខុស​ច្បា​ប់​ ​​ហា​​​ក់​ដូច​ជា​មិ​ន​ត្រូវ​បា​នម​ន្ត្រី​ជំ​នាញ​ និ​ង​សមត្ថកិច្ចថ្នាក់​ក្រោ​ម​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​អ​នុ​វ​ត្ត​ន៍ឲ្យ​មា​នប្រ​សិ​ទ្ធ​​ភា​ព​នោះទេ​ ​​ពោ​​ល​គឺ​ភា​ព​អ​នា​ធិ​បតេ​យ្យ​នៃកា​រ​ដឹ​កជ​ញ្ជូ​ន​ឈើ​ខុ​ស​ច្បា​ប់ទាំ​ង​ប្រ​ភេ​ទ​លេ​ខ២​ ​ស​ម្រា​ប់​ប្រើ​ប្រា​ស់​​ក្នុ​ង​ស្រុក​​ និ​ង​ឈើ​ប្រ​ណីត​​សម្រា​​ប់កា​រ​នាំ​ចេ​ញ​កំ​ពុ​ង​កើ​ត​មា​ន​នៅ​គ្រប់​ទិ​ស​ទី​ដោយ​សា​រ​តែ​ ​ម​ន្ត្រី​ជំ​នា​ញ​ ​និ​ង​ស​ម​ត្ថកិ​ច្ច​ពា​ក់​ព័​ន្ធអ​ស់​ទាំ​ង​នោះ​ប្រព្រឹ​ត្ត​អំ​ពើ​ពុ​ករ​លួ​​យឃុ​​​បឃិ​​តឲ្យ​​ក្រុ​​ម​ឈ្មួ​ញ​ដឹ​ក​ជ​ញ្ជូ​ន​ឈើ​ខុ​ស​ច្បា​ប់​ ​ដើ​ម្បី​ស្វែ​ង​រ​ក​ផ​ល​ប្រ​យោ​ជន៍​យ​ក​ម​ក​ច្រ​ក​ហោ​ប៉ៅ​ធ្វើ​មា​ន​ធ្វើ​បា​ន​ផ្ទា​ល់​ខ្លួ​ន​​​។

 

សេចក្តីរាយការណ៍ព័ត៌មានពីខេត្តសៀមរាបបានឲ្យដឹងថា ភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើខុសច្បាប់កំពុងកើតមានយ៉ាង​​គ​គ្រឹ​ក​​គ​​គ្រេ​ងដែលភាគ​ច្រើនឈ្មួញជ្រកក្រោម​ស្បែកជាកម្លាំងប្រដាប់​អាវុធ គេ​មិន​ដែល​ឃើញ​មន្ត្រីជំនាញ​ ឬសមត្ថកិច្ច​ពាក់​ព័ន្ធ​យក​ចិត្ត​ទុក​ដាក់ បង្ក្រាបជំនួញឈើខុសច្បាប់ទាំងនោះ ម្តងណាឡើយគឺ សមត្ថកិច្ចពាក់ព័ន្ធអស់ ទាំងនោះអង្គុយចាំតែរាប់ក្បាលឡាន​យក​លុយ​ប៉ុ​ណ្ណោះ ​វា​ងាយ​ស្រួល​ជា​ង​ការបង្ក្រាបដែលអាចបង្កបញ្ហាដល់កម្លាំងប្រដាប់អាវុធ ដែលសុទ្ធតែជាជើងខ្លាំង។ ជាក់ស្តែងលោក កែវ សុធា ដែលមានតួនាទីជានាយរងកងកាំភ្លើងធំ ចំណុះឲ្យកងពលតូចលេខ៥ កំពុងធ្វើ​ស​ក​ម្ម​​ភា​ព​​ដឹ​ក​ជញ្ជូន​ឈើ​ប្រភេទ​លេខ​ ២​ យ៉ា​ង​អ​នា​ធិ​ប​តេយ្យ មកចែក​ចាយ​តាម​ដេប៉ូ​មួយ​ចំនួន​នៅក្នុងខេត្តសៀមរាប ហើយក្នុងមួយខែៗយ៉ាងហោចណាស់លោក កែវ សុធា បាន​ដឹ​ក​ជ​ញ្ជូ​ន​ឈើ​ប្រ​ភេទ​លេ​ខ​ ២​ ប្រមាណ​ ១០​ ទៅ​ ១២​ រថយន្តយីឌុប យកមកចែកចាយ​យ៉ាង​សុខ​ស្រួល​នៅក្នុងខេត្តសៀមរាប។

 

ជាក់ស្តែងកាលពី យប់ថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៣ រថយន្ដយីឌុបរបស់ កែវ សុធា បានដឹក ឈើចេញពីស្រុកស្វាយលើមកដល់ស្រុក សូទ្រនិគម(ដំដែក)ប្រហែលម៉ោង៩និង ៣០នាទីយប់ថ្ងៃដដែល ដែលក្នុងមួយ រថយន្ដនេះផ្ទុកឈើប្រមាណពី៤០-៥០ ម៉ែត្រគូប និងមានច្បាប់អនុញ្ញាតយ៉ាង ច្រើន៥ម៉ែត្រគូប ត្រូវបាន កែវ សុធា ចំណាយប្រាក់រត់ការចែកចាយសមត្ថ កិច្ចនិងមន្ដ្រីជំនាញ ដឹកចូលមកកាន់ ខេត្ដសៀមរាបដោយសុវត្ថិភាព ។ ដេប៉ូឈើដែលទទួលទិញពីលោក កែវ សុធា មានចំនួន៣សំខាន់ៗ គឺទី១- ដេប៉ូរបស់ឈ្មោះ ជា សុខឃី ទី២-ដេប៉ូ ផេម ផាត់ និងទី៣-ដេប៉ូ ហាក់ ឡាយ ដែលមានទីតាំងក្នុងភូមិជន្លង់ក្នុងសង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ហើយក្នុងមួយរថយន្តយីឌុប លោក កែវ សុធា បានផ្ទុកឈើយ៉ាងតិច៤០ទៅ៥០ ម៉ែត្រគូបដែលក្នុងអាជ្ញាប័ណ្ណកំណត់ឲ្យ ដឹកជញ្ជូនឈើប្រមាណ៥ម៉ែត្រគូបប៉ុណ្ណោះ។ អាចបញ្ជាក់បានថាសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់លោក កែវ សុធា ដែលជ្រកក្រោមស្បែកជាកម្លាំងប្រដាប់អាវុធនោះ មានផ្ទុកលើសទម្ងន់និងលើសពីអាជ្ញាប័ណ្ណដែលបានកំណត់ ប៉ុន្តែគេមិនដែលឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់បង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ របស់លោក កែវ សុធា នោះទេ។

 

មន្ត្រីមួយចំនួនបានបង្ហើបឲ្យដឹងថា លោក កែវ សុធា គឺជាជើងខ្លាំងក្នុងការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ព្រោះគាត់មានទំនាក់ទំនងល្អជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ព្រោះធ្លាប់មានទំនាក់ទំនងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកទើបជំនួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ផ្ទុកលើសទម្ងន់ និងពេលខ្លះការដឹកជញ្ជូនឈើរបស់លោក កែវ សុធា គ្មានលិខិតស្នាមក៏អាចដំណើរការដោយរលូនល្អ។ អគ្គមេបញ្ជាការកងទ័ពជាតិ ធ្លាប់បានចេញសេចក្តីអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកចិត្តទុកដាក់អនុវត្តន៍បទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការបង្ការបង្ក្រាបបទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព ប៉ុន្តែលោក កែវ សុធា បែរជាយកស្បែកជាកម្លាំងប្រដាប់អាវុធទៅរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងក្រអឺតក្រទមបំផុត។

 

សកម្មភាពរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់លោក កែវ សុធា អាចដំណើរការបានដោយរលូនល្អ ក៏ដោយសារតែប្រធានអង្គភាពរបស់គាត់ជួយសម្របសម្រួលផងដែរទើបលោក កែវ សុធា អាចបំពានទៅនឹងបទបញ្ជារបស់នាយករដ្ឋមន្ត្រី ហើយបន្តសកម្មភាពដឹកឈើខុសច្បាប់យកមកចែកចាយតាមដេប៉ូឈើធំៗនៅកណ្តាល ក្រុងសៀមរាប។ ជាធម្មតាលោក កែវ សុធា បានប្រើប្រាស់ស្បែកជាកម្លាំងប្រដាប់អាវុធ ប៉ុន្តែគាត់មិនសូវបង្ហាញវត្តមានក្នុងអង្គភាព ដូចនាយទាហានដទៃទៀតនោះទេ គឺលោក កែវ សុធា គ្រាន់តែយកស្បែកជាយោធាមករកស៊ីដឹកជញ្ជូនឈើខុសច្បាប់ដោយប្រើប្រាស់ រថយន្តយីឌុបបាញ់ពណ៌ត្រេអ៊ីសម្រាប់គំរាមកំហែងទៅលើមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនឲ្យកោសរូស ឬបង្កឧបសគ្គចំពោះការដឹកជញ្ជូនឈើខុសច្បាប់របស់ខ្លួនប៉ុណ្ណោះ៕ កែវ សុធា ក៏ធ្លាប់យករថយន្ដអង្គភាព ដឹកឈើបន្ទាប់
ពីប្រធានអង្គភាពស្រេក ឃ្លានប្រយោជន៍ជំនួញឈើខុសច្បាប់របស់ កែវ សុធា រហូតដល់អ្នកខេត្ដសៀមរាប និយាយតៗគ្នាថា កែវ សុធា ជាយោធា ប៉ុន្ដែមិនបានបំពេញការងារក្នុងអង្គភាព បែរជាមានជំនាញក្នុងការដឹកឈើខុស ច្បាប់ទៅវិញ ? ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើខុស  ច្បាប់របស់មេឈ្មួញ កែវ សុធា កំណើតថ្មី មិនអាចទាក់ទងបានទេពីនាយខណ្ឌរដ្ឋ បាលព្រៃឈើខេត្ដសៀមរាប ក៏ដូចជា អាជ្ញាធរខេត្ដកាលពីរសៀលថ្ងៃទី៦ខែកក្កដា  ឆ្នាំ២០១៣ ប៉ុន្ដែមានសមត្ថកិច្ចជាច្រើន ដែលមានជំនាញខាងដាក់កុងត្រូលជជុះ និងរាប់ក្បាលឡានដឹកឈើយកប្រាក់ ចាត់ទុកថា ការដឹកជញ្ជូនឈើរបស់ កែវ សុធា គឺជាប្រភពសេដ្ឋកិច្ចរបស់ពួកគេ គ្មានសមត្ថកិច្ចណាធ្វើល្ងង់ដល់ថ្នាក់ បង្ក្រាបឡានដឹកឈើខុសច្បាប់របស់ កែវ សុធា (វាយបំបែកឆ្នាំងបាយខ្លួន ឯង)នោះទេ ។ លទ្ធផលចុងក្រោយតើ អភិបាល  ខេត្ដសៀមរាបទើបឡើងថ្មីសមត្ថកិច្ចនិងមន្ដ្រីជំនាញសុខចិត្ដ ឱ្យ កែវ សុធា ដឹកជញ្ជូនឈើទាំងផ្ទុកធ្ងន់ បំផ្លាញផ្លូវ និងខុសច្បាប់តាមអំពើចិត្ដ ឬយ៉ាងណា  ? ៕

28-m6[1]

 

Leave a Reply

(*) Required, Your email will not be published