ប្រទេស​ចិន ​និង​ឥណ្ឌា​កំពុង​បង្អួត​​សព្វាវុធ​ដាក់​គ្នា

, , Leave a comment

​ប្រទេស​មហាអំណាច​តំបន់​អាស៊ី​ ទាំង​២​កំពុង​តែ​ប្រកួតប្រជែង​ទិញ​សព្វាវុធ​ទំនើបៗ​ ។​ ចាប់តាំងពី​ពេល​នេះ​ដល់​ឆ្នាំ​ ២០២១​ មូលនិធិ​សម្រាប់​ការពារ​ជាតិ​ របស់​ទីក្រុង​ប៉េ​កាំ​ង​ នឹង​កើនឡើង​ដល់​ ២០៧​ពាន់​លាន​ដុល្លារ​ ចំណែក​ឥណ្ឌា​ ក៏​កើនឡើង​ដល់​ទៅ​២០០​ពាន់​លាន​ដុល្លារ​ផង​ដែរ​ ។​ យោង​​តាម​សារព័ត៌មាន​ TSRUS​ របស់​ រុ​ស្ស៊ី​បាន​ផ្សព្វផ្សាយ​ថា​ អាស៊ី​កំពុង​ក្លាយ​ ទៅ​ជា​ចំណី​ដ៏​ឆ្ងាញ់​របស់​បណ្ដា​ក្រុមហ៊ុន​ ផលិត​សព្វាវុធ​រុ​ស្ស៊ី​ អា​មេ​រិ​ក​ និង​សហ​ គម​ន៍​អឺរ៉ុប​ ។​ វិវាទ​អធិបតេយ្យភាព​ ការ​ ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​ អាច​នឹង​កើតឡើង​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ធ្វើ​ឱ្យ​ប្រទេស​ក្នុង​តំបន់​នេះ​ចាំបាច់​ត្រូវ​ ចំណាយ​ប្រាក់​ក្នុង​ចំនួន​ធំ​ទិញ​សព្វាវុធ​ ទំនើបៗ​ពី​បរទេស​ ពិសេស​គឺ​ឥណ្ឌា​ និង​ ចិន​ ។​

​ទោះបី​ទទួល​ឥទ្ធិពល​ពី​វិបត្ដិ​ពិភព​ លោក​ ប៉ុន្ដែ​ក្រុម​ស្រាវជ្រាវ​របស់​ក្រសួង​ ការពារ​ជាតិ​អា​មេ​រិ​ក​ បាន​ព្យាករណ៍​ថា​ ក្នុង​រយៈពេល​៨​ឆ្នាំ​ខាង​មុខ​ បណ្ដា​ប្រទេស​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ នឹង​បង្កើន​មូលនិធិ​ការ​ ពារ​ជាតិ​ដល់​ទៅ​៣៥​ភាគរយ​សម្រាប់​ ទិញ​សព្វាវុធ​ទំនើបៗ​ ដែល​មាន​តម្លៃ​ សរុប​ដល់​ទៅ​៥០១​ពាន់​លាន​ដុល្លារ​ ។​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ គឺជា​ទីផ្សារ​យោធា​ដែល​ មាន​ល្បឿន​កើនឡើង​ខ្លាំង​បំផុត​លើ​ពិភព​ លោក​ ។​ បណ្ដា​ក្រុមហ៊ុន​ផលិត​សព្វាវុធ​ អឺរ៉ុប​ រុ​ស្ស៊ី​ អា​មេ​រិ​ក​ សុទ្ធសឹងតែ​ចង់បាន​ ទីផ្សារ​លក់​សព្វាវុធ​នៅ​តំបន់​អាស៊ី​ ។​

​ក្រុម​អ្នកឯកទេស​បាន​វាយតម្លៃ​ថា​ ស្ថានភាព​នយោបាយ​មិនសូវ​នឹងនរ​នៅ​ តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ និង​អំពើ​ហិង្សា​ ប្រដាប់​ដោយ​អាវុធ​ដែល​អាច​ផ្ទុះ​ឡើង​ ដូច​ជា​កូរ៉េ​ខាងជើង​ និង​កូរ៉េ​ខាងត្បូង​,​ ចិន​និង​ជប៉ុន​,​ ចិន​និង​ឥណ្ឌា​,​ ឥណ្ឌា​និង​ ប៉ា​គី​ស្ថាន​ គឺជា​ទីតាំង​ដែល​ទាក់ទាញ​ បំផុត​សម្រាប់​ការ​ទិញ​ដូរ​សព្វាវុធ​ ហើយ​ គឺជា​កន្លែង​ដែល​ផ្ទុះ​សង្គ្រាម​កើតឡើង​ គ្រប់ពេលវេលា​ ។​ ទាំងនោះ​ហើយ​ដែល​ ជំរុញ​ឱ្យ​ប្រទេស​ទាំងនោះ​ចំណាយ​ប្រាក់​ ទិញ​សព្វាវុធ​ទាន់សម័យ​ទប់ទល់​នឹង​ការ​ គំរាមកំហែង​ដល់​អធិបតេយ្យភាព​ខ្លួន​ ។​

​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ប្រទេស​ក្នុង​ តំបន់​អាស៊ី​បាន​បង្កើន​ប្រាក់​ចំណាយ​ សម្រាប់​ការពារ​ជាតិ​ ពិសេស​គឺ​ប្រាក់​ ចំណាយ​សម្រាប់​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ ការពារ​ដែនអាកាស​ ដែល​អាច​ទប់ទល់​ ការ​វាយប្រហារ​ពី​ចម្ងាយ​ ។​ ​ជា​ការ​ពិត​ណាស់​សង្គ្រាម​ក្នុង​សម័យ​ កាល​សព្វាវុធ​ភាវូបនីយកម្ម​ គេ​មិន​ប្រើ​ កងទ័ព​ជួរ​មុខ​ទៅ​មុន​នោះ​ឡើយ​ គឺ​ការ​ ប្រើប្រាស់​អាវុធ​ឆ្លង​ទ្វីប​ កាំជ្រួច​មី​ស៊ី​ល​ វាយប្រហារ​កម្ទេច​ទីតាំង​សំខាន់ៗ​របស់​ សត្រូវ​ជា​មុន​ ទើប​បញ្ជូនទាហាន​ថ្មើរ​ ជើង​ចូល​ទៅ​វាយលុក​ ។​ ជាក់ស្ដែង​សង្គ្រាម​ នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​លី​ប៊ី​ ដែល​ផ្ដើម​ឡើង​ដោយ​ណា​តូ​ និង​អា​មេ​រិ​ក​ ពេល​នោះ​អា​មេ​រិ​ក​ បាន​បើក​ការ​វាយ​ ប្រហារ​ដោយ​មី​ស៊ី​ល​ ទៅ​លើ​ទីតាំង​ សំខាន់ៗ​ កម្ទេច​សព្វាវុធ​ទំនើបៗ​របស់​ សត្រូវ​ ទើប​បញ្ជូនទាហាន​ថ្មើរជើង​ទៅ​ បោសសម្អាត​ ។​ នៅ​ក្នុង​ប្រទេស​លី​ប៊ី​ ក៏​ ដូច្នោះ​ដែរ​ ណា​តូ​បាន​វាយប្រហារ​មី​ស៊ី​ល​ ពី​នាវាចម្បាំង​ កម្ទេច​ទីតាំង​មី​ស៊ី​ល​ របស់​ទាហាន​លោក​ហ្គា​ដា​ហ្វី​ ជា​ការ​ បើកផ្លូវ​ដល់​ទាហាន​ថ្មើរជើង​វាយលុក​ ។​

​ប្រសិនបើ​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​លី​ប៊ី​ មាន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ អាច​ទប់ទល់​ ការ​វាយប្រហារ​តាម​ដែនអាកាស​ទាំង​ នោះ​ ប្រាកដជា​ទាហាន​ថ្មើរជើង​មិន​អាច​ ចូល​ទៅ​កៀក​បាន​ឡើយ​ ។​ កត្ដា​ទាំងនោះ​ ហើយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​តំបន់​អាស៊ី​ចាំ​ បាច់​ត្រូវ​តែ​ពង្រឹង​ការ​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ ការពារ​ទំនើបៗ​ទប់ទល់​ មិន​អនុញ្ញាត​ សព្វាវុធ​របស់​សត្រូវ​ធ្លាក់​ចូល​ក្នុង​ទឹកដី​ របស់​ខ្លួន​នោះ​ឡើយ​ ។​

​ការ​វិនិយោគ​របស់​ឥណ្ឌា​ និង​ចិន​ ទៅ​ លើ​វិស័យ​សព្វាវុធ​មាន​ទំហំ​ធំធេង​ជាង​ ប្រទេស​ណាៗ​ទាំងអស់​ ដោយសារ​តែ​ តម្រូវការ​របស់​ទាហាន​ប្រទេស​ទាំង​២​ មាន​ច្រើន​ និង​ប្រទេស​ទាំង​២​ក៏​ធ្លាប់​ចាត់​ ទុក​ថា​ ខ្លួន​ជា​មហាអំណាច​គ្រប់គ្រង​ពិភព​ លោក​មួយ​ដែរ​ ដូច្នេះ​មិន​ត្រូវ​ឱ្យ​ប្រទេស​ ទន់ខ្សោយ​នោះ​ឡើយ​ ។​ ប្រទេស​មហា​ អំណាច​អាស៊ី​ទាំង​២​មាន​បំណង​ចង់ឱ្យ​ មាន​តុល្យភាព​កម្លាំង​សព្វាវុធ​ជាមួយ​ អា​មេ​រិ​ក​ ។​ ប្រទេស​ទាំង​២​ក៏​បាន​ពង្រឹង​ កម្លាំង​ទាហានជើងទឹក​ ដោយពេល​នេះ​ ដោយ​ឥណ្ឌា​ និង​ចិន​ សុទ្ធសឹងតែ​មាន​នាវា​ ផ្ទុក​យន្ដហោះ​រៀងៗ​ខ្លួន​ ដែល​អាច​ធ្វើ​ជា​ ម្ចាស់​លើ​មហាសមុទ្រ​បាន​ ។​ ​អា​មេ​រិ​ក​ អឺរ៉ុប​ បាន​កាត់​បន្ថយ​មូល​ និ​ធិ​សម្រាប់​ការពារ​ជាតិ​របស់​ខ្លួន​ ដោយ​ អា​មេ​រិ​កបាន​កាត់​បន្ថយ​រហូត​ដល់​ទៅ​ ២៨​ភាគរយ​ ។​ ប្រទេស​តំបន់​អឺរ៉ុប​ក៏​បាន​ កាត់​បន្ថយ​ដូច​គ្នា​នេះ​ដែរ​ ។​

​រយៈពេល​កន្លង​មក​ ក្រុម​អ្នកវិភាគ​យោធា​បាន​អះអាង​ថា​ ការ​បង្កើន​ប្រព័ន្ធ​ មី​ស៊ី​ល​ការពារ​កំពុង​ក្លាយទៅជា​យុទ្ធ​ សាស្ដ្រ​ថ្មី​របស់​បណ្ដា​ប្រទេស​មហាអំណាច​ យោធា​ក្នុង​សម័យកាល​សន្ដិភាព​នេះ​ ។​ ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាច​ជួយ​ទប់​ ស្កាត់​ការ​គំរាមកំហែង​របស់​សត្រូវ​បាន​ គ្រប់ពេលវេលា​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ អាច​វាយប្រហារ​ទៅ​លើ​ទីតាំង​នានា​របស់​ សត្រូវ​បាន​យ៉ាង​ល្អ​ទៀត​ផង​ ៕

c-130j_iaf_us article-0-0146f08f00001005-619_468x320 apachelongbow images.jpgw.jpgb

 

Leave a Reply

(*) Required, Your email will not be published