ជិះ​ម៉ូតូលឿន​ជ្រុក​ទៅបុក​គូទ​រថយន្ដ​ចត​ស្ងៀម​នៅ​លើ​ផ្លូវ​បោក​ក្បាល​ស្លាប់​

, , Leave a comment

​ខេត្ដកណ្ដាល​ ៖​ យុវជន​ម្នាក់​បាន​ដួល​បោក​ក្បាល​ទៅ​នឹង​ផ្លូវជាតិ​ ស្លាប់​ភ្លាមៗ​មួយ​រំពេច​កាលពី​វេលា​ម៉ោង​ ៤ ​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៣​ នៅ​ពេល​ដែល​យុវជន​រូប​នេះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ត្រឡប់​ពី​ រត់​តុ​នៅ​ក្នុង​ហាង​វិញ​ហើយ​ជ្រុល​ទៅ​បុក​គូទ​រថ​យន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដែល​ខូច​ហើយ​ត្រូវ​បាន​តៃកុង​ឈប់​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​ លេខ​២១​​ ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្ដកណ្ដាល​ ។​


តាមប្រភព​នៅ​កន្លែង​កើត​ហេតុ​បានឱ្យ​ដឹង​ថា​ យុវជន​រង​គ្រោះ​ដែល​ស្លាប់​​នេះ​មានឈ្មោះ​ ស៊ុ​យ​ វួ​ច​នាង​ អាយុ​ ២១ ​ឆ្នាំ​ មុខរបរ​អ្នក​រត់​តុ​ក្នុង​​ហាងមួយ​​នៅ​រាជធានី​ភ្នំពេញ​ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​​នៅ​ភូមិ​ព្រែ​សំរោង​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ។​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដា​សេ​១១០​ ស៊េរី​ឆ្នាំ​ ២០១២​ ពណ៌​ ខ្មៅ​ ពាក់​ស្លាក​លេខ​កណ្ដាល​1S-2191។​

សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយ​ថា​ នៅ​មុន​ពេល​កើតហេតុ​គេឃើញ​​រថយន្ដ​បង្កហេតុ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​តាកែវ​ 3A-1369​ បាន​ខូច​ហើយ​តៃកុង​ក៏បាន​ឈប់​រថ​យន្ដ​ស្ងៀម​នៅ​លើ​ផ្លូវជាតិ​ដើម្បី​រង​ចាំ​ ជាង​មក​ធ្វើការ​ជួសជុល​ដោយ​ពុំ​បាន​ ដាក់​សញ្ញា​នៅ​លើ​ផ្លូវ​ទេ​។ លុះដល់​វេលា​ម៉ោង​កើតហេតុ​ក៏ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១១០​បើកបរ​ដោយ​យុវជន​ម្នាក់​បាន​ជ្រុល​មក​បុក​ចំ​ពីក្រោយ​គូទ​រថយន្ដ​ចំ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឱ្យ​ម៉ូតូ​ដួល​បោក​ជន​រង​គ្រោះ​នៅ​លើ​ផ្លូវបែក​ក្បាល​ស្លាប់​មួយ​រំពេច​តែ​ម្ដង​ ។​ រីឯ​តៃកុង​រថយន្ដ​បាន​គេចខ្លួន​បាត់​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ។​
ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរ​បាល​ចរាចរ​ក្រុង​តា​ខ្មៅ​បាន​ចុះ​ទៅ​ដល់​ កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង​និង​ដកហូត​នាំ​យក​មធ្យោបាយ​ទាំង​២​គ្រឿង​ទៅ​ រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ តា​ខ្មៅ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​ ចំណែក​ ឯ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ នគរបាល​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ឱ្យមក​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

008(2)

 

Leave a Reply

(*) Required, Your email will not be published