ព្រះមហាក្សត្រថៃ យាងពិនិត្យ​គម្រោង​គ្រប់គ្រង​ទឹក ដោយផ្ទាល់

, , Leave a comment

ព្រះមហាក្សត្រ​ថៃ ព្រះអង្គ ភូមិបុល អាឌុលយ៉ាដេត បាន​យាង​ពិនិត្យ​គម្រោង​គ្រប់គ្រង​ទឹក ស្ថិតក្នុង​រមណីយដ្ឋាន​តាម​ឆ្នេរ បាង​ពូ នៃ​ខេត្តសាមុតប្រា​កាន ភាគ​កណ្តាល​នៃ​ប្រទេស​ថៃ កាលពី​ម្សិលមិញ។ នេះ​យោងតាម​ការចុះផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន​បាងកកប៉ុស្តិ៍។

 

ព្រះអង្គ ភូមិបុល បាន​យាង​ចាក​ចេញពី​មន្ទីរ​ទេ​ព្យ ស៊ី​រ៊ី​រ៉ា​យ កាលពី​វេលា​ម៉ោង២និង៣០នាទី​រសៀល ដើម្បី​ទៅ​ពិនិត្យ​ផ្ទាល់ នូវ​ផែន​ការដែល​ត្រូវបាន​ផ្តើមឡើង​ ដោយ​ព្រះរាជតម្រិះ​របស់​ព្រះអង្គ​ផ្ទាល់មួយ​នេះ។

 

អគ្គមេបញ្ជាការ​កងទ័ពនៃ​ប្រទេសថៃ លោក ប្រា​យុ​ត ចាន់​អូ​ចា បាន​ដឹកនាំ​ក្រុមមន្ត្រី​ទទួល​ការយាង​ទៅ​របស់​ព្រះអង្គ ក្នុងពេលនោះ។ ព្រះមហាក្សត្រថៃ ព្រះជន្ម៨៥ព្រះវស្សា​អង្គ​នេះ ​ហាក់ដូច​ជាមាន​ព្រះរាជសុខភាព​រឹងមាំ ខណៈដែល​ព្រះអង្គ​សម្ដែង​នូវ​ព្រះ​ភក្ត្រ​រីករាយ​ទៅកាន់​ប្រជាពលរដ្ឋ នៅតាម​ដង​វិថី​ដែល​ស្វាគមន៍ ក្បួន​អមដំណើរ។

 

គួរ​បញ្ជាក់ថា គម្រោង​គ្រប់គ្រង​ទឹក​នេះ​ គឺជា​ផែនការ​មួយ ក្នុងចំណោម​ផែនការ​ជាច្រើន​របស់​ព្រះអង្គ ភូមិបុល ដែល​បង្កើតឡើង ក្នុង​បំណង​ការពារ ​ទប់ស្កាត់​កង្វះខាត​ទឹក​ប្រើប្រាស់ សម្រាប់​ការធ្វើ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ថៃ៕

518169

 

Leave a Reply

(*) Required, Your email will not be published