ជនសង្ស័យ​​ ២ ​នាក់​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​ ​ក្រោយ​ពេល​ឆក់​មិន​បាន​សម្រេច

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌទួលគោក​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ សកម្មភាព​ឆក់​ខ្សែក​ជនរងគ្រោះ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៣ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន ១-​ឈ្មោះ​លី វិច ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ចុងភៅ​ភី​ហ្សា​នៅ​ទួល​ទំពូង ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​២-​ឈ្មោះ ម៉ៅ វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជួសជុលរ​ថយ​ន្ត ស្នាក់​នៅផ្ទះ​លេខ​១១១ ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ម៉ាក​អាយ​ខន ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ 1AP-1998 យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៕​

web199

 

Leave a Reply

(*) Required, Your email will not be published