ខេត្ដកំពង់ចាម ៖ ជារឿងមួយគួរឱ្យ ខ្លាចផ្សាណាស់ដែលស្ដ្រីមានផ្ទៃពោះ៨ខែ ម្នាក់បានរងរបួសរលេះរលួយពេញប្រាណ រួមទាំងប្ដីផង ដោយសារប្ដីគម្រក់ប្រើ ហិង្សាយកសាំងចាក់ស្រោចដុតទាំងរស់ ព្រោះតែខឹងសុំលុយទិញស្រាផឹកមិនបាន ។ ហេតុការណ៍ប្ដីប្រើអំពើហិង្សាលើ ប្រពន្ធបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំ បុសខ្នុរ ស្រុកចំការលើ ខេត្ដកំពង់ចាម។
មន្ដ្រីនគរបាលស្រុកចំការលើបានឱ្យ ដឹងថា បុរសដែលយកសាំងចាក់ដុត ប្រពន្ធខ្លួនឯងនេះឈ្មោះយូ រ៉ា អាយុ២៥ ឆ្នាំ មុខរបរស៊ីឈ្នួលធ្វើចម្ការ ចំណែក ប្រពន្ធឈ្មោះស្រេង ស្រីណែត អាយុ២១ ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ ។
ក្រោយពីកើតហេតុប្ដីប្រពន្ធ២នាក់ នេះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យភ្លាមៗ ដោយប្ដីយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ឯ ប្រពន្ធដែលរងរបួសធ្ងន់បញ្ជូនទៅព្យា បាលនៅមន្ទីរពេទ្យខេត្ដ ។
ស្ដ្រីឈ្មោះ ស្រីនីន អាយុ៣៨ឆ្នាំ ត្រូវ ជាម្ដាយក្មេកបុរសខាងលើបាននិយាយឱ្យ ដឹងថា មុនពេលកើតហេតុកូនប្រសា របស់គាត់បានអង្គុយផឹកស្រាតែម្នាក់ឯង ហើយពេលនោះអស់ស្រាពីដបក៏សុំលុយ ប្រពន្ធទៅទិញស្រាមកផឹកទៀត ប៉ុន្ដែ ពេលនោះប្រពន្ធមិនឱ្យទើបធ្វើឱ្យប្ដីមាន កំហឹងស្ទុះទៅយកសាំងកន្លះដបដែល លាក់ទុកយូរហើយនោះ មកស្រោចពី លើខ្លួនទាំងប្ដីទាំងប្រពន្ធ រួចយកដែក កេះមកកេះបញ្ឆេះក្នុងគោលបំណងធ្វើ អត្ដឃាតស្លាប់ទាំង២នាក់ ព្រោះថា រវាងកូនស្រី នឹងកូនប្រសាប្រុសនេះ កន្លងមកស្រឡាញ់គ្នាណាស់ ហើយគេ យកគ្នាជាប្ដីប្រពន្ធនេះមិនបានរៀបការ ពេញច្បាប់ទេ ។
ស្ដ្រីជាម្ដាយក្មេករូបនេះបានឱ្យដឹង ទៀតថា ក្នុងឧប្បត្ដិហេតុនេះត្រូវបានអ្នក ស្រុករស់នៅក្បែរនោះឃើញទាន់ក៏នាំគ្នា យកទឹកទៅជះពន្លត់ តែអ្វីដែលធ្វើឱ្យរន្ធត់ ចិត្ដនោះ គឺកូនស្រីរបស់គាត់ដែលមាន ផ្ទៃពោះ៨ខែរួចទៅហើយនោះ បានរង របួសធ្ងន់ត្រូវបានដឹកយកទៅកាន់មន្ទីរ ខេត្ដ ឯកូនប្រសាប្រុសរងរបួសស្រាល ត្រូវដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុក ។ តាមគ្រូពេទ្យស្រុកចំការលើកបានឱ្យ ដឹងថា នារីរងគ្រោះរងរបួសធ្ងន់ ដែលធ្វើ ឱ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ និងមិនអាច សង្ឃឹមថា មានជីវិតរស់នៅឡើយ៕