ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន ​នៅ​ឃុំ​ពាមប្រធ្នោះ​

, , Leave a comment

​ខេត្តកំពង់ចាម ៖ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅនេះ  ឯកឧត្តម  ខៀវ  កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​បេក្ខជន​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្តកំពង់ចាម រួមជាមួយ​សហការី​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​កោះសូទិន បាន​អញ្ជើញ​ចុះ​ជួប​ធ្វើការ​សំណេះសំណាល​ជា​សមាជិក សមាជិកា នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ។​

​នៅក្នុង​ពិធី​ជួប​ជាមួយ​សមាជិក សមាជិកា នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ពាមប្រធ្នោះ ឯកឧត្តម ខៀវ  កាញារីទ្ធ បាន​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ទាំងបី ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជូន​ដល់​បងប្អូន​ជា​សមាជិក សមាជិកា នៃ​គណ​ប​ក្យ​ប្រជាជន​ទាំងអស់ ។ ឯកឧត្តម​បាន​មានប្រសាសន៍ ថ្លែង​ក្នុង​អង្គពិធី​នោះ​ផងដែរ​ថា តាម​ការណែនាំ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ធ្វើការ​ឃោសនា​ទៅតាម​អ្វី ដែល​គណបក្ស​អាចធ្វើ​បាន ដោយ​មិន​សន្យា​ចោល និង​សន្យា​ធ្វើ​អ្វី​ហើយ ត្រូវធ្វើ​ឲ្យ​បាន និង​មិន​ធ្វើការ​ជេរ​តបត​ទៅនឹង​គេ​វិញ​ទេ ហើយ​យើង​ត្រូវ​បង្ហាញ​ពីអ្វី​ដែល​យើង​បានធ្វើ ។​

​ឯកឧត្តម​ក៏បាន​លើកឡើង​នូវ​ការងារ​ជាច្រើន ដែល​ទាក់ទង​ទៅនឹង​ការចោទប្រកាន់​របស់​គ​ណ បក្សប្រឆាំង ដែល​បាន​និយាយថា​គណបក្ស​ប្រជាជន​ជា​ខ្ញុំកញ្ជះ​យួន លក់​ទឹកដី​ឲ្យ​យួន បញ្ហា​បាត់បង់​ទឹកដី បញ្ជាក់ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ពាមប្រធ្នោះ​ឲ្យ​បាន​យល់ ដឹង​នូវ​បញ្ហា​ទាំងអស់នោះ ថា​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​គណបក្ស​ប្រជាជន ជា​អ្នកដឹកនាំ បាន​ខិតខំ ធ្វើ​ការងារ​ជាច្រើន​ដើម្បី​រក្សាបាន​នូវ​បូរណភាព​ទឹកដី និង​បាន​ខិតខំ​បោះបង្គោល​ព្រំដែន​បាន មួយចំនួន ហើយ​សន្យាថា​មិន​ឲ្យ​បាត់បង់​ទឹកដី​មួយ​ចំអាម​ណា​ឡើយ ។ ក្នុងឱកាស​នោះ លោក​ក៏បាន​ជម្រាបជូន​ពី​បញ្ហា​សេដ្ឋកិច្ច​របស់​កម្ពុជា ដែលមាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ បើទោះបី​ជាមាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​នៅ​ឆ្នាំ​២០០៨​កន្លងមក​ក៏ដោយ ហើយ​រាជរដ្ឋាភិបាល​ក៏បាន​ខិតខំ​ធ្វើយ៉ាងណា​កាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​បាន​១%​ក្នុង​១​ឆ្នាំៗ ដើម្បី​ឲ្យ​ប្រជាជន​យើង​ឆ្លង​ផុតពី ភាព​ក្រក្រី​នៅក្នុង​តំបន់ ៕

7 (1) 7 (2) 7 (3)

 

Leave a Reply

(*) Required, Your email will not be published