ចិន​បញ្ជូន​នាវា​ត្រៀម​ធ្វើ​សម​យុទ្ធ​​រួម​គ្នា​ជា​មួយ​នឹង​រុស្ស៊ី​នៅ​ដែន​សមុទ្រ​ជប៉ុន

, , Leave a comment

យោង​តាម​សារព័ត៌មាន ​ស៊ុនហួរ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​បាន​បញ្ជូន​កង​នាវា​ជើងទឹក​របស់​ខ្លួន​រួចហើយ​ ទៅ​ដែន​សមុទ្រ​ជប៉ុន​កាល​ពី​ម្សិលមិញ​នេះ ដើម្បី​ចូលរួម​ធ្វើ​សម​យុទ្ធ​យោធា​រួម​មួយ​ជា​មួយ​​កង​ទ័ព​ជើង​ទឹក​​របស់​ទីក្រុង​មូស្គូ។ តាមប្រភព​ខាងលើ​បាន​ឲ្យ​​ដឹងថា សម​យុទ្ធ​យោធា​​រវាង​ប្រទេស​មហា​អំណាច​ខាង​លើ​​​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ឈូងសមុទ្រ​ Peter ចាប់​ពី​ថ្ងៃ​ទី​៥ ​ដល់​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ខាង​មុខ​ ដើម្បី​ហ្វឹកហ្វឺន​ពង្រឹង​សមត្ថភាព​​កងទ័ព​ជើង​ទឹក​របស់​ប្រទេស​ទាំង​ពីរ​។ ​របាយ​ការណ៍​ពី​ចំនួន​កងនាវា​​ចូល​រួម​សម​យុទ្ធ​យោធា​នៅ​ពេល​នេះ ​មិន​​ត្រូវ​បាន​​​​​បញ្ចេញ​ឲ្យ​ដឹង​​ទេ។ ប្រទេស​ទាំង​ពីរ​គ្រោង​ធ្វើ​​សម​យុទ្ធ​យោធា​រួម​មួយ​ទៀត ​ក្នុង​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​​​​ដែល​នឹង​​ប្រព្រឹត្ត​​​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​១៥ ​ខែ​សីហា​​​ខាងមុខ​​ ​លើ​ដែន​សមុទ្រ​រុស្សី​ជិត​ទីក្រុង ​Chelyabinsk៕​​

4 (8) 4 (7) 4 (6) 4 (5) 4 (4) 4 (3) 4 (2) 4 (1) 4 4 (9)

 

Leave a Reply

(*) Required, Your email will not be published