ជិៈម៉ូតូលឿន បុកឡាន ចតស្ងៀមរបួសធ្ងន់

, , Leave a comment

រាជ​ធានី​ភ្នំ​ពេញ​៖ បុរស​វ័យ​ប្រ​ហែល​ជាង​២០​ឆ្នាំ​ម្នាក់ បាន​រង​របួស​ធ្ងន់​ ខណៈ​ដែល​ជិះ​ម៉ូតូ​យ៉ាង​លឿន​​ដូច​ហោះ ទៅ​បុក​រថយន្ត​តូ​រឺស ដែល​កំពុង​ចត​ស្ងៀម ។​ ហេតុ​​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង ១២ និង១៥នាទី ឈានចូលថ្ងៃទី ០៤ ខែកក្ដដា ឆ្នាំ ២០១៣ ត្រង់ចំណុចមុខផ្សារអូឫស្សី តាមបណ្ដោយផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ ផ្សារអូប្ញស្សីទី១ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា  មុនពេលកើតហេតុគេបានឃើញរថយន្ត តូរីស ពណ៌លឿង ពាក់ស្លាកលេខកណ្ដាល 2A-5367  កំពុងចតនៅស្ងៀម ស្រាប់ តែ មាន  ម៉ូតូសសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BG1416 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ក៏​ជ្រុល​ទៅ​បុករថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់។

ប្រភពបានបន្តថា ម្ចាស់ម៉ូតូដែលរបួសធ្ងន់ ក៏ត្រូវបានរថយន្ត សាមុយដឹកយកទៅសង្គ្រោះភ្លាមផង។ ដែរចំណែកម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចយក ទៅ​រក្សា​ទុក​នៅ​ខណ្ឌ ​៧មករា ដើម្បី​រងចាំធ្វើការដោះស្រាយតាមច្បាប់ ៕

l11 copy

 

Leave a Reply

(*) Required, Your email will not be published