កាមរី​បុក​ម៉ូតូ របួសធ្ងន់​៣​នាក់ រួច​បើក​គេច ដោយ​សុវត្ថិភាព​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ រថយន្ត​កាមរី​បុក​ម៉ូតូ​សេ​១២៥ បណ្តាល​ឲ្យ​បាក់ជើង​របួសធ្ងន់​បុរស​៣​នាក់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ (​ខាងមុខ​សាលាសង្កាត់​ចោមចៅ​) ។​ ហេតុការណ៍ នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៥០​នាទី យប់​ថ្ងៃទី​០៣ កក្កដា ២០១៣ ។ នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​អ្នកបើក​ម៉ូតូ​ឈ្មោះ វ៉ា ចំណាន អាយុ ២៥​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ទី​២.​ឈ្មោះ ទឹម លក្ខ អាយុ​២២​ឆ្នាំ មាន​ស្រុកកំណើត​នៅ ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ និង​ទី​៣.​ឈ្មោះ អ៊ុ​ល អាង អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ ក្រាំង​ធំ ឃុំ លំពង់ ស្រុក​បាទី ខេត្តតាកែវ​។ អ្នក​ទាំង​៣​នាក់​ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ ជម្ពូ​វ័​ន្ត សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ (​បាក់ជើង​ឆ្វេង​ទាំង​៣​នាក់​) ។​

សមត្ថកិច្ច​បន្តថា យុវជន​៣​នាក់ ជិះ​ម៉ូតូ​ឌ្រី​ម សេ​១២៥ ១​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1B-4674 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច​មុខ​សាលាសង្កាត់ ចោមចៅ ក៏ត្រូវ​រថយន្ត​កាមរី ១​គ្រឿង អត់​ចាំ​ស្លាក​លេខ បើក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ក្នុង​ល្បឿន​លឿន បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​អ្នក​ទាំងបី​របួស​បាក់ជើង​ដូចគ្នា ហើយ​រថយន្ត​បង្ក​បាន​បើក​គេច​ឆ្ពោះ​មក​ក្រុងភ្នំពេញ ។​ ជនរងគ្រោះ​ទាំង​៣ ត្រូវ​រថយន្ត​សាមុយ​ដឹក​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ ៕

camry1

 

Leave a Reply

(*) Required, Your email will not be published