​លោ​ក​ ​ស​រ​ ​ចំ​រ៉ុ​ង​ ​ ​បិ​ទភ្នែក​ឲ្យ​លោក​ វ៉ា ​ថន ​ចេ​ញ​លិ​ខិ​​ត​ឲ្យក្រុម​ឈ្មួញ​ដឹក​ឈើ​យ៉ាង​អនាធិ​ប​តេ​យ្យ​

, , Leave a comment

ខេត្តក្រចេះ ៖ ច្រើ​ន​លើ​ក​ច្រើន​សា​រួច​ម​ក​ហើយ​ដែល​លោក វ៉ា ​ថន ​មាន​តួនា​ទី​ជា​អ​ភិបា​​ល​រ​ងខេ​​ត្ត​ក្រចេះ​​បា​នបំ​ពា​ន​លើ​កា​រងា​រ​រ​បស់​​មន្ត្រី​ជំ​នា​ញ​រដ្ឋ​បា​ល​ព្រៃ​ឈើ​តា​ម​រយៈ​ ការ​ចេញ​លិ​ខិ​ត​អនុ​ញ្ញា​ត​ឲ្យ​ក្រុ​មឈ្មួញ​រ​ក​ស៊ី​ដឹ​ក​ជញ្ជូនឈើខុសច្បាប់យ៉ាង អនាធិបតេយ្យ ផ្ទុ​យ​ពី​គោ​ល​កា​រណ៍​រឹតបន្តឹងរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែភាពអសកម្មរបស់លោក វ៉ា ថន ច្រើនឆ្នាំកន្លងមកនេះ គេមិនដែលឃើញលោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះយកចិត្តទុកដាក់ណែនាំឲ្យលោក វ៉ា ថន កែទម្រង់ឡើងវិញនោះទេមិនដឹងជាមានអាថ៌កំបាំងអ្វីហើយករណីនេះគេ សង្ស័យថា បើមិនពាក់ព័ន្ធជាមួយបញ្ហាផលប្រយោជន៍ណាមួយទេនោះ ក៏ទំនងជាលោក សរ ចំរ៉ុង ខ្លាចសិទ្ធិអំណាចរបស់លោក វ៉ា ថន ក៏ចេះតែបណ្តែតបណ្តោយឲ្យលោក វ៉ា ថន ធ្វើអ្វីៗតាមតែទំនើងចិត្ត។

 

ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ បានលើកឡើងថា ក្រុមឈ្មួញជាច្រើនតែងតែរត់ទៅពឹងអាស្រ័យ ឲ្យលោក វ៉ា ថន ជួយ​សម្រប​សម្រួល​រាល់​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ឆ្លងកាត់ខេត្តក្រចេះ ហើយស្ទើរតែជាទម្លាប់ទៅហើយ ដែលក្រុមឈ្មួញត្រូវតែអញ្ជើញលោក វ៉ា ថន ទៅ​ជប់​លៀង ឬ​ទៅ​កម្សាន្តសប្បាយតាមខារ៉ាអូខេ ទើបងាយស្រួលនិយាយគ្នា។ ជាធម្មតា ក្រុមឈ្មួញបានសុំឲ្យលោក វ៉ា ថន ជួ​យ​ចេញ​លិ​ខិត​អនុញ្ញាត​សម្រាប់​ការ​ដឹក​ជញ្ជូន​ឈើប្រភេទលេខ២ ដើម្បីយកទៅសង់ផ្ទះច្រើនបំផុតត្រឹម២០ម៉ែត្រគូបប៉ុណ្ណោះ ប៉ុន្តែនៅ​ពេល​ទទួល​បាន​លិខិត​ពី​លោ​ក វ៉ា ថន រួចហើយនោះ គេសង្កេតឃើញក្រុមឈ្មួញជាច្រើនបានយកទៅបន្លំដឹកជញ្ជូន​ឈើ​រាប់​រយ​ម៉ែត្រ​គូប​ទាំង​តាម​ផ្លូវ​ទឹក​ និងតាមផ្លូវគោកតាមរយៈការរត់ការសម្របសម្រួលបង់លុយឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ​សម្រាប់​ការ​ដឹក​ជញ្ជូន​ឈើ​លើស​ពី​ការ​កំណត់​ក្នុង​លិខិតរ​បស់លោក វ៉ា ថន ក៏ដូចជាការខុសប្រភេទឈើ។ រឿងហេតុទាំងនេះគេអាចវាយតម្លៃបានថា ប្រសិនបើលោក វ៉ា ថន អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមតួនាទីរបស់ខ្លួនមិនចេញលិខិតអនុញ្ញាត ឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ច្បាស់ណាស់ដែលថា ក្រុមឈ្មួញមិនអាចមានអ្វីយកទៅធ្វើជាសំអាងសម្រាប់ការដឹកជញ្ជូនឈើ ខុសច្បាប់នោះទេ។សម្រាប់ឈ្មួញធំៗជាច្រើន ដូចជាឈ្មោះ លាង ឈ្មោះ ផេង វ៉ែនតា យាយខឿន ធីបាញ់។ល។តែងតែរក្សាភាពជិតដិតជាមួយលោក វ៉ា ថន ដើម្បី​សុំការ​យោគ​យល់​រាល់​ការដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់របស់ពួកគេឆ្លងកាត់ ខេត្តក្រចេះ ព្រោះលោក វ៉ា ថន អាចចាត់វិធានការ ជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ច ក្នុងការបង្ក្រាបឬសម្រួល។

 

គេនៅចាំបានថា មុនពេលឡើងមកធ្វើជាអភិបាលរងខេត្តក្រចេះ លោក វ៉ា ថន បានធ្វើជាអភិបាលស្រុកព្រែកប្រសព្វ ឡើងដុះស្លែទៅហើយ ប៉ុន្តែដោយសារតែគាត់មានជាប់សាច់ឈាមជាមួយគ្រួសារអ្នកមានអំណាចលោក វ៉ា ថន បានអភិវឌ្ឍន៍មុខតំណែង និងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនតាមតែអំពើចិត្ត។ ដូចជាករណីដែលលោក វ៉ា ថន កំពុងឃុបឃិតឲ្យឪពុកក្មេកដែលជាប្រពន្ធក្រោយរបស់ខ្លួនឈ្មោះ ឌី យិន រុករានដីព្រៃ រាប់រយហិកតាយកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននៅចំណុចស្រុកព្រែក ប្រសព្វ ហើយគ្រប់ឈ្មួញទាំងអស់ដែលចង់បានលិខិតអនុញ្ញាតទៅកាប់ទន្ទ្រាន ដីព្រៃតាមរូបភាពស្របច្បាប់អាចរត់ការសុំអន្តរាគមន៍ ឬលិខិតអនុញ្ញាតពីលោក វ៉ា ថន បានយ៉ាងងាយស្រួលបំផុត។ សកម្មភាពដែលលោក វ៉ា ថន កំពុងប្រព្រឹត្តនៅពេលនេះធ្វើឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើមួយចំនួន មិនសប្បាយចិត្តនោះទេ ហើយក៏ធ្លាប់មានការទទូចសុំឲ្យលោក សរ ចំរ៉ុង កែទម្រង់ភាពអសកម្មរបស់លោក វ៉ា ថន ឡើងវិញច្រើនលើកច្រើនសារួចមកហើយ ក៏អ្វីៗនៅតែដដែលរហូតដល់ពេលនេះ។

 

គេចង់ឃើញក្រសួងមហាផ្ទៃត្រួតពិនិត្យមើលលក្ខណសម្បត្តិរបស់លោក វ៉ា ថន ឡើងវិញផង ព្រោះភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ខេត្តក្រចេះ កំពុងមានភាពគគ្រឹកគគ្រេងផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាលក៏ ដោយសារតែលោក វ៉ា ថន ជាអ្នកជួយសម្របសម្រួលចេញលិខិតអនុញ្ញាតឲ្យក្រុមឈ្មួញ ដឹកជញ្ជូនឈើដោយខ្វះការទទួល ខុសត្រូវ។ រឿងសំខាន់បំផុតនោះតួនាទីរបស់លោក វ៉ា ថន គឺបង្ការបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ឬការទន្ទ្រានដីព្រៃ យកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន មិនគួរណាលោក វ៉ា ថន ប្រើសិទ្ធិអំណាចហួសព្រំដែនក្នុងការចេញលិខិតឲ្យក្រុមឈ្មួញដឹកជញ្ជូន ឈើយ៉ាងអនាធិបតេយ្យមិនខ្វល់ខ្វាយពីបទបញ្ជារបស់រាជរដ្ឋាភិបាល នោះទេ។ សូមបញ្ជាក់ថារឿងអាស្រូវដែលលោក វ៉ា ថនចេញលិខិតឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ចាប់ផ្តើមបែកធ្លាយនៅពេលសមត្ថកិច្ចចម្រុះបើកប្រតិបត្តិការចាប់ឈើ របស់យាយខឿន ចំនួន៦ទូក មានឈើអារប្រមាណជិត
២០០ម៉ែត្រគូប និងឈើប្រណីតប្រភេទធ្នង់ជាច្រើន កំណាត់ ដែលសណ្តូនព្យាងតាមទូកតូចធំ ចំនួន៦គ្រឿង ដែលបានធ្វើចរាចរណ៏ដឹកជញ្ជូនតាមផ្លូវទឹក ។រកឃើញលិខិតអនុញ្ញាតឲ្យដឹកជញ្ជូនឈើដែលចេញដោយលោក វ៉ា ថន ហើយយាយឃឿន ធ្លាប់ប្រើលិខិតនេះដឹកឈើឆ្លងកាត់ខេត្តក្រចេះទទួលបានជោគជ័យរាប់សិប ជើងរួចមកហើយ៕

04 (1) 04

ទូកឈើដែល លោក វ៉ា ថន អភិបាលរងខេត្តក្រចេះចេញលិខិតអនុញ្ញាតិ

 

Leave a Reply

(*) Required, Your email will not be published