រញ្ជួយ​ដីនៅ​កោះស៊ូម៉ាត្រាបាន​សម្លាប់មនុស្ស ៦ នាក់ និង​ជាង ២០០ នាក់ផ្សេងទៀតរងរបួស

, , Leave a comment

កា​ល​ពី​ថ្ងៃ​អង្គា​រ​ម្សិ​ល​មិញ​រញ្ជួយ​ដី​បាន​​អ​ង្រួន​ប្រ​ទេស​ឥ​ណ្ឌូ​នេ​ស៊ី ដែ​ល​មាន​ក​ម្លាំ​ង​ដ​ល់​ទៅ ​៦​,​១​ រ៉ិច​ទ័​រ​ បណ្តាល​ឲ្យម​នុស្ស ​៦​ ​នា​ក់​ស្លាប់ និ​ង​​​​ជា​ង​ ​​២០​​០ នា​ក់​ផ្សេ​ង​ទៀ​ត​​ បានទ​ទួ​ល​រ​​ង​របួ​ស​ធ្ងន់ និ​ងស្រាល ខ​ណៈ​ដែល​ហេដ្ឋា​រច​នា​សម្ព័​ន្ធ​មួយ​ចំនួ​ន​ត្រូវ​បា​នខូច​ខាត​ផង​ដែរ ​នេះបើ​តាម​កា​រ​ដ​កស្រង់​អត្ថ​ប​ទ​ផ្សា​យ​ពីគេហទំព័រ​សារព័ត៌មានបរទេស CNN ។

បើយោងតាមសម្តីលោក  Sutopo Purwo Nugroho ជាអ្នកនាំពាក្យមកពីភ្នាក់ងារគ្រោះមហន្តរាយរបស់​ប្រ​ទេស​នេះ​បានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតភាគច្រើន គឺមកពីស្រុក Bener Meriah ស្របពេលដែលមនុស្ស  ២ នាក់ផ្សេងទៀត ក៏កំពុងតែបាត់ខ្លួននៅឡើយនោះ​។

អ្នកនាំពាក្យដដែលរូបនេះបន្ថែមថា  ក្រុមប្រជាពលរដ្ឋ  បានរត់ចេញពីលំនៅស្ថានរបស់ខ្លួនខណៈពេលដែលមានគ្រោះរញ្ជួយដី ​​   អង្រួនកោះស៊ូម៉ាត្រាមួយនេះ  ដោយឡែកក្រុមប្រជាពលរដ្ឋ  មួយចំនួនស្ទាក់ស្ទើរ   ក្នុងការវិលត្រលប់មកលំនៅស្ថានវិញ  បន្ទាប់ពីមានការភ័យខ្លាច អំឡុងពេលនៃការកើតមានឡើងនូវគ្រោះធម្មជាតិមួយនេះ៕

130702203202-indonesia-aceh-earthquake-story-top

 

Leave a Reply

(*) Required, Your email will not be published